ឃាត់ខ្លួនជន សង្ស័យ២នាក់ ពីបទលួច និងឆក់កាបូប តាមដងផ្លូវ

បាត់ដំបង៖ កម្លាំងនគរបាល អន្តរាគមន៍ បង្កាបង្រ្កាប ស្នងការនគរបាលខេត្ត បានចុះក្នុងបទល្មើស ជាក់ស្តែង ដោយ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងក្រុង បាត់ដំបង បន្ទាប់ពីបាមទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ជាបន្តបន្ទាប់រួចមក ។

ប្រភពពីសមត្ថកិច្ច ជំនាញបានឲ្យដឹងថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងក្រុង បាត់ដំបង កម្លាំងនគរបាលអន្តរាគមន៍ បង្កាបង្រ្កាបស្នងការ នគរបាលខេត្ត បានចុះក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់មាន៖ ទី១ឈ្មោះ ហម ដាវ័ន្ន ហៅប៉ូច ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរចារសង្កាត់អូរចារ ក្រុងបាត់ដំបង និងទី២ឈ្មោះ យឿន ហៅម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង បញ្ជូនមកការិយាល័យជំនាញ ទាំងយប់ដើម្បីសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួកខ្លួនពិត ជាបានលួចតាមផ្ទះនិងឆក់កាបូប តាមដងផ្លូវបាន ចំនួន១២ លើក មកហើយ ទើបតែលើកចុងក្រោយនេះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន បានតែម្តង។

បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ឃាត់ខ្លួនជន សង្ស័យ២នាក់ ពីបទលួច និងឆក់កាបូប តាមដងផ្លូវ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត