ប្រជាពលរដ្ឋប្រុស ស្រីជាង១០នាក់ ពុលនំតាប៉ែ

កំពត ៖ ប្រជាពលរដ្ឋ ប្រុស និងស្រីចំនួន១៤នាក់ បានពុលនំតាប៉ែ ខណៈជួបជុំគ្នាបរិភោគ នៅផ្ទះឈ្មោះរស់ ជេង ក្នុងភូមិកោះត្រាច ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នៅម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៥នេះ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលហូបនំតាប៉ែ បណ្តាលឲ្យពុលខាងលើ សុទ្ធតែមាន ទីលំនៅក្នុងភូមិ ឃុំកើតហេតុ ហើយអ្នកធ្វើតាប៉ែ ឈ្មោះរស់ ជេន ភេទស្រី អាយុ៦១ឆ្នាំ ជាអ្នកធ្វើតាប៉ែឲ្យគេហូប ក៏ត្រូវរងគ្រោះក្នុងការហូបតាប៉ែ របស់ស្នាដៃខ្លួនឯងធ្វើផងដែរ។

មន្ត្រីនគរបាលដដែលបន្តថា ជនរងគ្រោះទាំងអស់ បានមកជួបជុំគ្នា ក្នុងពិធីបុណ្យដាភូមិ ដែលរៀបចំនៅក្រោម ដើមពោធិ៍ មុខសាលាឃុំស្វាយទងខាងត្បូង ហើយបានជុំគ្នា ហូបតាប៉ែនៅផ្ទះរស់ ជេន ខាងលើនេះ។

បច្ចុប្បន្ន ជនរងគ្រោះទាំង១៤នាក់ មានរបួសធ្ងន់និងស្រាល របួសធ្ងនត្រូវបានគេនាំយក ទៅព្យាបាលនៅប្រទេស វៀតណាម និងរបួសស្រាលនាំយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ។ ក្នុងករណីនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងតែធ្វើការស៉ើបអង្គេត ៕