អភិបាល ខេត្តតាកែវ ប្រតិកម្មនិង ការរិះគន់ របស់សមាជិក ក្រុមប្រឹក្សាខេត្ត

តាកែវ ៖ នៅក្នុងកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សា ខេត្តតាកែវ នៅព្រឹកថ្ងៃ ចន្ទ ទី ៣០ ខែ វិឆ្ឆិកា ឆ្នាំ២០១៥ នេះ អភិបាល ខេត្តតាកែវលោក ឡាយ វណ្ណៈ បានប្រតិកម្មទៅនិងការរិះគន់ របស់សមាជិកក្រុមប្រឹក្សា ខេត្តតាកែវ ដែលបានលើកឡើងពីការ ចំណាកស្រុក របស់ប្រជាពលរដ្ឋ ក្នុងខេត្តកាន់ តែមានច្រើនឡើង បញ្ហាគ្រឿងញៀន នៅតែកើតមាន និងបញ្ហាការសាងសង់សំណង់ អនាធិបតេយ្យ នៅតែបន្តការសាង សង់ជាហូហែ ដោយលោក អភិបាលខេត្តចាត់ទុកថា នេះគឺជាការទទួលខុស ត្រូវរួមហើយត្រូវរួមគ្នា ដោះស្រាយបញ្ហាទាំងអស់គ្នា ។

លោកអភិបាលខេត្តតាកែវ បានលើកឡើងថា សមាជិក្រុមប្រឹក្សាខេត្តតាកែវ ទាំងអស់មិនត្រូវចាំតែរិះគន់ និងមើលបំណាំរាល់ការងារខុសឆ្គង របស់មន្ទីរអង្គភាពមួយចំនួន ហើយពេលដែលប្រជុំក្រុមប្រឹក្សាខេត្ត យកមកលើកឡើងនោះទេ ។ សមាជិកក្រុមប្រឹក្សាខេត្ត គួតែចូលរួមទាំងអស់គ្នា ដោយជួយប្រាប់ អាជ្ញាធក្រុង ស្រុកពីអ្វីមួយដែលសមាជិកក្រុមប្រឹក្សាខេត្ត មើលឃើញថា មានកំហុសឆ្គង។

 លោក ឡាយ វណ្ណៈ បានសង្កត់ធ្ងន់ថា « សមាជិកក្រុមប្រឹក្សាខេត្ត មិនមែនមានអំណាច ដាច់ដោយ ឡែក ដូចសភា និងរាជរដ្ឋាភិបាលនោះទេ ។ សូមមើលច្បាប់ ! យើងជារដ្ឋបាលឯកភាពតែមួយ។ ដូច្នោះកុំចាំ តែចង្អុលនិងរិះគន់ ហើយទំលាក់ទំលាក់ការទទួលខុសត្រូវ មកលើគណៈអភិបាលខេត្តតែម្នាក់ឯង។ ត្រូវ ចូលរួមទាំងអស់គ្នា និងមានការទទួលខុសត្រូវទាំងអស់គ្នា» ៕

អភិបាល ខេត្តតាកែវ ប្រតិកម្មនិង ការរិះគន់ របស់សមាជិក ក្រុមប្រឹក្សាខេត្ត