អាជ្ញាធរខេត្តក្រចេះ សម្រេចចុះបិទ ទីតាំងសិប្បកម្មឡ ធ្យូងរបស់ ក្រុមហ៊ុនចិន

ក្រចេះ ៖ ទីតាំងសិប្បកម្ម ឡធ្យូង ខុសច្បាប់ របស់ក្រុមហ៊ុនចិន ដែលមានទីតាំង ស្ថិតនៅភូមិល្អ ឃុំចង្រ្កង ស្រុកចិត្រ បុរីខេត្តក្រចេះ ត្រូវបានអាជ្ញាធរស្រុក ចិត្របុរីខេត្តក្រចេះសម្រេច ចុះបិទផ្អាក មិនឲ្យធ្វើសកម្មភាពជាបណ្តោះអាសន្ន ខណះ ដែលគេរកឃើញថា កាធ្វើអាជីវកម្មខាងលើនោះគឺ មិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ និងឈានទៅ រកវិនាស់ហិនហោចព្រៃឈើ។

ការចុះបិទទីតាំងឡធ្យូង ជាទ្រង់ទ្រាយធំ របស់ក្រុមហ៊ុនចិនខាងលើនេះ គឺធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដឹកនាំដោយ លោកហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី ដែលមានសមត្ថកិច្ចចម្រុះ រួមមាន ជំនាញរដ្ឋបាលព្រៃឈើ អាវុធហត្ថ និងនគបាលអន្តោប្រវេស ។

លោកហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី បាននិយាយឲ្យដឹង ក្រោយពីចុះពិនិត្យដល់ទីតាំង ខាងលើ ក្រុមហ៊ុនខាងលើនេះ គឺមិនទាន់ច្បាប់អនុញ្ញាតិត្រឹមត្រូវនោះទេ ប៉ុន្តែគាត់ហ៊ានធ្វើអាជីវកម្ម ជាច្រើនខែរួចមកហើយ។

លោកអភិបាលបានបន្តឲ្យដឹងថា ក្រុមហ៊ុនខាងលើនេះ គាត់បានធ្វើសិប្បកម្មធ្យួង អនាមយ័ដើម្បីនាំ ចេញទៅបរទេស ប៉ុន្តែបើទោះបីជាគាត់បានដំណើរ ការជាច្រើនខែមកហើយ គឺច្បាប់ការធ្វើអាជីវកម្ម របស់គាត់គឺមានតែចេញពីក្រសួង ឧស្សាហកម្មនិងសិប្បកម្មមួយគត់ ដោយឡែកច្បាប់ចេញ ពីក្រសួងកសិកម្ម រដ្ឋបាលព្រៃ រួមទាំងប្លង់ដីដើម្បីស្នើរទៅអាជ្ញាធរ បើកទីតាំងក៏ក្រុមហ៊ុនខាងលើនេះ មិនទាន់មានឡើយ។

លោកហង្ស ចាន់ឌី បានបន្តឲ្យដឹងថា ហេតុផលខាងលើនេះហើយ លោកបានសម្រេចដឹកនាំ កម្លាំង ចម្រុះរួមទាំងជុំនាញពាក់ព័ន្ឋចុះដល់ទីតាំងសម្រេចឲ្យក្រុមហ៊ុន ធ្វើកិច្ចសន្យាឲ្យឈប់បន្តការ ធ្វើអាជីមកម្មជាបន្តោះអសន្ន។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ក្នុងភូមិល្អបាននិយាយឲ្យដឹងថា ក្រុមហ៊ុនចិនធ្វើអាជីកម្មឡធ្យូង ជាច្រើនខែមកហើយ ។ ដោយគេធ្វើឡធ្យូង បែបទំនើបទ្រុងទ្រាយធំខុស ពីប្រជាពលរដ្ឋប្រើប្រាស ក្នុងស្រុក។

ពលរដ្ឋបាននិយាយទៀតថា ប្រសិនបើថ្នាក់នាំក្រសួង ពាក់ពាន់នៅបន្តចេញច្បាប់ អនុញ្ញាតិឲ្យក្រុម ហ៊ុននេះ ធ្វើសកម្មភាពដោយមិនបានចុះដល់មូលដ្ឋាន ព្រៃឈើខេត្តក្រចេះ និងរលាយហិនហោច ជាមិនខាន ៕