អ្នកនាង មី​វ នី​ត​ថា​ន និង លោក ដូ​ម ត្រូវ​ម្ចាស់​ក្រុមហ៊ុន​………

Sanofi

បន្ទាប់ពី​រឿង «​ស្នេហា​សន្យា​គំនុំ​» (Sanaeha Sunya Kaen) ដែល​លោក ដូ​ម បៈ​កន ( Dome Pakorn) បាន​ចាប់​គូ​សម្តែង​ជាមួយ​អ្នកនាង ជេ​នី តៀន​ផូ​ស៊ូ​វាន (Janie Tienphosuwan) តាំងពី​ឆ្នាំ ២០១៤ មក គឺ​មិនឮ​ដំណឹង​ថា លោក ដូ​ម នឹងមាន​រឿង​ថ្មី​ដែល​ត្រូវ​ថត​ទៀតឡើយ​។​

​សម្រាប់​បញ្ហា​នេះ លោក ដូ​ម បាន​បកស្រាយ​ថា កាលដែល​លោក​មិន​មានរឿង​ថ្មី គឺ​លោក​ជាប់រវល់​ដោះស្រាយ​បញ្ហា​បេះដូង​ជាមួយ​សមាជិក​ក្រុម​ចម្រៀង « The Poison Girls band » អ្នកនាង មេ​ថា​ត សុខ​ខាវ គឺ​ឪពុក​របស់​សង្សារលោក ដូ​ម ហាក់​មិន​ពេញចិត្ត​ឱ្យ​អ្នក​ទាំងពីរ​ទាក់ទង​គ្នា ព្រោះ​គិតថា លោក ដូ​ម ប្រហែលជា​មិន​ស្មោះត្រង់​ចំពោះ​កូន​របស់គាត់ ដូចនេះ​ទម្រាំ​តែ​ទទួល​ការទុកចិត្ត និង បើកផ្លូវ​ឱ្យ​រាប់អាន​គ្នា​ជា​គូស្នេហ៍ ទើប​លោក ដូ​ម ឆ្លៀតឱកាស​ត្រឡប់មក​ពិភព​សម្តែង​វិញ​។​

​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៥ លោក ដូ​ម ក៏​ប្រកាសថា លោក​នឹង​វិល​មក​ថត​រឿង​ភាគ​ថ្មី​ដែលមាន​ចំណងជើង​ថា «​ចំណង​ស្នេហ៍​ឫស្យា​»(Buang Ruk Satan) ជាពិសេស លោក​មាន​អារម្មណ៍​សប្បាយចិត្ត​យ៉ាងខ្លាំង ដែល​តួឯក​ស្រី​ដែល​លោក​ត្រូវ​សម្តែង​ជាមួយ​គឺជា អ្នកនាង មី​វ នី​ត​ថា (Mew Nittha) ដែលជា​តួឯក​ស្រី​ក្នុង​រឿង «​ផ្ញើរ​ស្នេហ៍​ក្បែរ​ចង្កូម​សឹង្ហ​» (Mafia Luerd Mungkorn Singh) ព្រោះ​អ្នកនាង មី​វ មិន​ត្រឹម​តែមាន​សម្រស់​ស្រស់ស្អាត ហើយ​លោក​ក៏​ចូលចិត្ត​ការសម្តែង​រប​ស់​អ្នកនាង​ផងដែរ​។​

​ប៉ុន្តែ គ្រាន់តែ​ប្រកាសថា​បានទទួល​ថត​រឿង​ថ្មី​មិនទាន់បាន​ប៉ុន្មាន លោក ដូ​ម ក៏មាន​ព័ត៌មាន​រិះគន់​ទាក់ទង​នឹង​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដោយ​ប្រើ​គណនី​អ៊ី​ស្តា​ហ្គា​ម​ផ្ទាល់ខ្លួន និង ត្រូវ​ដោះស្រាយ​ជាមួយ​បញ្ហា​ផ្លូវច្បាប់​។ មកដល់ពេលនេះ សូម្បីតែ​រឿង​ភាគ​ថ្មី​នេះ ក៏​លោក​គ្មាន​ឱកាស​អាច​ថត​ជាមួយ​អ្នកនាង មី​វ ព្រោះ​ម្ចាស់​ក្រុមហ៊ុន Polyplus ដែល​បាន​បញ្ឈប់​មិនឱ្យ​អ្នកនាង មី​វ សម្តែង​ជា​គូ​ជាមួយ​លោក ដូ​ម ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​ឱ្យ​ប្រាកដ​។​

​អ្នកនាង មី​វ បាន​បញ្ជាក់ថា អ្នកនាង​មាន​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង​ដែល​មិនអាច​រួមសហការ​ជាមួយ​លោក ដូ​ម តែ​ការសម្រេចចិត្ត​គ្រប់យ៉ាង​គឺ​ស្ថិតនៅលើ​ម្ចាស់​ក្រុមហ៊ុន​។ អ្នកនាង បាន​អាន​សាច់រឿង​ទាំងអស់​ចប់​ហើយ ឃើញថា រឿង​ដែល​ត្រូវ​សម្តែង​គឺ​គួរឱ្យ​ចាប់អារម្មណ៍ ជាពិសេស​ក៏​មិន​ងាយ​មានឱកាស​អាច​ចាប់​គូ​សម្តែង​ជាមួយ​លោក ដូ​ម នោះទេ​។ ទោះជា​យ៉ាងនេះ​ក្តី អ្នកនាង​បានត្រឹមតែ​សោកស្តាយ ព្រោះ​ការសម្រេចចិត្ត​គ្រប់យ៉ាង​គឺមាន​តែ​ម្ចាស់​ក្រុមហ៊ុន រីឯ​អ្នកនាង​គ្រាន់តែ​ជាតា​រា​សម្តែង​ប៉ុណ្ណោះ ហើយក៏​សុំ​អភ័យទោស​មិត្ត​អ្នកគាំទ្រ​ដែល​ធ្វើឱ្យ​ខកចិត្ត មិនបាន​ទស្សនា​រឿង​ថ្មី​ដូចដែល​បានកំណត់​ទុក​៕ ខេ​រី​
(​ប្រភព​៖ ហ្គោល​ស៊ី​ប ស្តារ​)


Related