អតីតមន្ត្រីទូត ម៉ាឡេស៊ី សារភាពពីបំណង ចាប់រំលោភលើស្រ្តី ណូវែលសេឡង់ មែន

វ៉ាលីងថោន៖ អតីតអ្នកការទូតម្នាក់ របស់ម៉ាឡេស៊ី ដែលបានបង្កបទឧក្រិដ្ឋជាលក្ខណៈ អន្តរជាតិ ដោយលោកបាន រំលោភលើស្ត្រីវ័យក្មេងម្នាក់ ស្ថិតនៅក្នុងផ្ទះរបស់នាង (នារីរងគ្រោះ) ក្នុងក្រុងវែលីង តោន ហើយលោកក៏បាន ឆ្លើយសារភាពទោសកំហុស ចំពោះបទចោទប្រកាន់នេះ នៅព្រឹកថ្ងៃចន្ទ ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះដោយ ដកស្រង់ ប្រភពពី វិទ្យុណូវែលសេឡង់បន្ដទៀតថា លោក ម៉ូហាម៉េដ រីហ្សាម៉ាណ វ័យ ៣៩ឆ្នាំ ដែល គេដឹងថា ជាអតីតមន្រ្តីការបរទេសម៉ាឡេស៊ី ដោយកាលពីឆ្នាំមុននេះ មានករណីចូល ផ្ទះចាប់ រំលោភ ជនរង គ្រោះ បានកើតឡើងក្នុងខែឧសភា ហើយលោកបានទទួល សារភាព ទោសកំហុសរបស់ខ្លួន នៅតុលាការ កំពូលក្រុង វែលីងតោន រួចហើយដែរ។

លោកត្រូវបានចោទប្រកាន់ពីបទលបចូលលួច និង រំលោភដោយចេតនា ដើម្បីប្រព្រឹត្ត ការបំពាន ផ្លូវភេទលើរូបនាង។  មេធាវីលោក អាប៊ីកែលម វ៉ាន់ អ៊ីថែន នៅព្រឹកថ្ងៃចន្ទនេះ បានថ្លែងប្រាប់ សវនការថា ជនរងគ្រោះឈ្មោះ តានីយ៉ា ប៊ីលីងស្ល៊ី កំពុងតែមើលភាពយន្ត នៅលើកុំព្យូទ័រដៃរបស់នាង នៅក្នុងផ្ទះ។

ដោយសារទ្វារ ដែលមិនបានចាក់សោរ ទើបជនល្មើស ចូលទៅក្នុងផ្ទះបាន ហើយចាប់ ស្មាររបស់នាង បម្រុងនឹងរំលោភ តែត្រូវបាននាងរើបម្រាស់ ពេលនោះ រូបគេ (ជនសង្ស័យ) បានរត់គេចចេញពី ផ្ទះកើតហេតុ ទើបនាងទូរស័ព្ទទៅកាន់ប៉ូលិស ដើម្បីសុំអន្ដរាគមន៍ រហូតចាប់បានជនសង្ស័យ ដូចខាងលើនេះ ៕

អតីតមន្ត្រីទូត ម៉ាឡេស៊ី សារភាពពីបំណង ចាប់រំលោភលើស្រ្តី ណូវែលសេឡង់ មែន

  • អតីតមន្ត្រីទូត ម៉ាឡេស៊ី សារភាពពីបំណង ចាប់រំលោភលើស្រ្តី ណូវែលសេឡង់ មែន已关闭评论
  • 413 views
  • Hide Sidebar
    A+
Publish on:2015/11/30  Category:​អន្តរជាតិ