បារខែម​កំពង់ចាមឆ្នាំ​នេះ​ ប្រធានបទតាំង​ពី​ការ​ប្រើ​កម្មវិធី​លើ​ទូរសព្ទ​ដល់សុវត្ថិភាព​អ៊ីនធឺណិត


បារខែម​កំពង់ចាមឆ្នាំ​នេះ​ ប្រធានបទតាំង​ពី​ការ​ប្រើ​កម្មវិធី​លើ​ទូរសព្ទ​ដល់សុវត្ថិភាព​អ៊ីនធឺណិត

បារខែម​គឺ​ជា​ព្រឹត្តិ​ការណ៍​សង្គម ទាក់​ទង​បច្ចេកវិទ្យា​ប្រចាំ​ឆ្នាំ​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​កិច្ច​សហការ​ដ៏​ជិត​ស្និត រវាង​វិស័យ​សង្គម​ស៊ីវិល វិស័យ​ឯកជន រួម​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​ផង​ដែរ ដែល​ព្រឹត្តិការណ៍​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី និង ៥ និង ៦ ខែ ធ្នូ ឆ្នាំ ២០១៥ នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច ខេត្ត​កំពង់ចាម​ចាប់​ពី​ម៉ោង ៧:៣០ ព្រឹក ដល់ ៤​ល្ងាច។

 

បារខែម​កំពង់ចាមឆ្នាំ​នេះ​ ប្រធានបទតាំង​ពី​ការ​ប្រើ​កម្មវិធី​លើ​ទូរសព្ទ​ដល់សុវត្ថិភាព​អ៊ីនធឺណិត

 

បារខែម​កំពង់ចាម ២០១៥នឹងផ្តោត​លើ​ប្រធានបទ​ធំៗ​ចំនួន ៤ រួមមាន បច្ចេកវិទ្យា អាជីព​ការងារ រចនា​ច្នៃប្រឌិត និង​សហគ្រិនភាព។

 

@ ប្រធាន និង​បទ​បង្ហាញ​ខ្លះ​ៗ ដែល​រៀបចំ​រួច​ជា​ស្រេច៖

 

– តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​ អ្នក​ងាយ​ទទួល​បា​ន​ការងារ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព
– របៀប​សរសេរ គម្រោង​អាជីវកម្ម
– របៀប​ថត​វីដេអូ​តាម​ ទូរស័ព្ទ​ដៃ
– ស្វែង​យល់​អំពី​ប្លង់ និង​ភាព​ខ្លាំង​នៃ រូបភាព​សន្លឹក
– វិធីសាស្ត្រ​ប្រើ ផែនទី​គំនិត (Mind Map) ជំនួយ​ដល់​ការ​សិក្សា និង​ការងារ
– ទាញ​យក​ប្រយោជន៍ ច្រើន​បំផុត​ពី​អ៊ីនធឺណិត
– តើ​ការ​បង្កើត​ក្រុមហ៊ុន​ថ្មី​ ត្រូវ​ជួប​ប្រទះ​អ្វី​ខ្លះ​?
– ហេតុអ្វី​ត្រូវ​មាន​វិបសាយ សម្រាប់​អាជីវកម្ម​ថ្មីថ្មោង របស់​អ្នក?
– របៀប​ថត​រូបភាព​មុន​រៀប​អាពាហ៍ពិពាហ៍ (Pre-Wedding Photography)
– ព័ត៌មាន​លើ​អ៊ីនធឺណិត សម្រាប់​អាន​បន្ថែម ចំណេះដឹង អាជីវកម្ម និង​ទីផ្សារ
– មូលដ្ឋាន​គ្រឹះ នៃ​ការ​បង្កើត​គំនូរ​ជីវចល
– យុវជន និង​ការ​ត្រៀម​ខ្លួន ​សម្រាប់​ការងារ
– សុវត្ថិភាព​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក
– របៀប​ស្វែង​រក​ឯកសារ បាន​លឿន​បំផុត​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ប្រធានបទ​ជា​ច្រើន​ទៀត

 

បារខែម​កំពង់ចាម​ ២០១៥ ក៏​មាន​ស្តង់​ពិព័រណ៍​ប្រមាណ ១០​ ស្តង់​នឹង​ដាក់​បង្ហាញ​ស្នាដៃ និង​ផលិតផល​បច្ចេកវិទ្យា​ក្នុង​វិស័យ​សង្គម​ស៊ីវិល​និង​ឯកជន​ផង​ដែរ។

 

បារខែម​កំពង់ចាម ២០១៥ នឹង​នាំ​យក​ក្រុម​អ្នក​ជំនាញ​បច្ចេកវិទ្យា អ្នក​ជំនាញ​ច្នៃប្រឌិត សហគ្រិន​វ័យ​ក្មេង អង្គការ​សង្គម​ស៊ីវិល សាស្ត្រាចារ្យ សិស្ស និង​និស្សិត ដើម្បី​ចែករំលែក ចំណេះដឹង​និង​បទពិសោធន៍ ក្នុង​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម ក៏​ដូច​ជា​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម អាស៊ាន នា​ពេល​ខាងមុខ នៅ​ទី​រូម​ខេត្ត​កំពង់ចាម​ នឹង​មាន​សកម្មភាព​ជាច្រើន ដូច​ជា​ការ​ធ្វើ​បទ​បង្ហាញ ការ​ពិព័រណ៍​ស្នាដៃ និង​ផលិតផល​បច្ចេកវិទ្យា ព្រម​ទាំង​មាន​ការ​កម្សាន្ត​ផ្សេង​ៗ​ផង​ដែរ។ហើយ​ក្រុមការងារ​រៀបចំ​បារខែម​សង្ឃឹម​ថា​និង​មាន​អ្នក​ចូលរួម​កើន​ឡើង​ជាង​ឆ្នាំ​មុន។

 

ប្រិយមិត្ត​អាច​ចូលរួម​ដោយ​សេរី និង​ឥតគិតថ្លៃ ឬ​អាច​ចុះឈ្មោះ​តាម​តំណ៖ www.2015.barcampcambodia.org។

 

បារខែម​កំពង់ចាមឆ្នាំ​នេះ​ ប្រធានបទតាំង​ពី​ការ​ប្រើ​កម្មវិធី​លើ​ទូរសព្ទ​ដល់សុវត្ថិភាព​អ៊ីនធឺណិត

 

អត្ថបទ៖ រក្សា
ប្រភព៖ បារខែម

នាំមកជូនដោយ

បារខែម​កំពង់ចាមឆ្នាំ​នេះ​ ប្រធានបទតាំង​ពី​ការ​ប្រើ​កម្មវិធី​លើ​ទូរសព្ទ​ដល់សុវត្ថិភាព​អ៊ីនធឺណិត