“Oh My Ghost”និង”Ghost Ship” ​បញ្ចាំង​នៅ​រោងភាពយន្ត​លុច្ស​ ជាមួយ​រង្វាន់​ពិសេស


“Oh My Ghost”និង”Ghost Ship” ​បញ្ចាំង​នៅ​រោងភាពយន្ត​លុច្ស​ ជាមួយ​រង្វាន់​ពិសេស

ខ្សែ​ភាពយន្ត​ថៃ​ចំនួន​ពីរ​រឿង គឺ​រឿង “ខ្មោច​ត្រឡោក​បែក” (Oh My Ghost) និង “កប៉ាល់​ខ្មោច” (Ghost Ship) នឹង​មាន​បញ្ចាំង​ចាប់​ពី​ថ្ងៃ​នេះ​នៅ​រោងភាពយន្ត​លុច្ស។

 

“Oh My Ghost”និង”Ghost Ship” ​បញ្ចាំង​នៅ​រោងភាពយន្ត​លុច្ស​ ជាមួយ​រង្វាន់​ពិសេស

 

បន្ទាប់​ពីចាក់​​បញ្ចាំង​និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​រោង​ភាពយន្ត​ Major Cineplex, Platinium Cineplex, និង Legend ខ្សែ​ភាពយន្ត​បែប​កំប្លែង​និង​រន្ធត់ “ខ្មោចត្រឡោកបែក” នឹង​មាន​ចាក់​បញ្ចាំង​បន្ថែម​នៅ​រោង​ភាពយន្ត​លុច្ស ថ្ងៃ​នេះ នៅ​ម៉ោង ១២:៣០, ៥:៣០, ៧:៣០ និង ៩:៣០។

 

នៅម៉ោង២រសៀលនេះ​ដែរ នៅ​រោង​ភាពយន្ត​លុច្ស រឿងកប៉ាល់ខ្មោច “Ghost Ship” នឺង​ធ្វើ​ការ​ចាក់​បញ្ចាំង​មុន​ការ​សម្ពោធ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ហើយ​​នឹង​មាន​ការ​ផ្តល់​ជូន​អាវ​យឺត​ដ៏​ស្រស់​ស្អាត១ សម្រាប់​រាល់​ការ​ជាវ​សំបុត្រ​កុន​ចំនួន៤សន្លឹក (ចំនួន​អាវ​យឺត​មាន​កំណត់)។

 

ចង់​ដឹង​ថា​ខ្សែ​ភាពយន្ត​ទាំង​ពីរ​រឿង​នេះ មាន​សាច់​រឿង​គួរ​ឲ្យ​ខ្លាច គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​នោះ សូម​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា​ណា!

 

ទស្សនា​វីដេអូ Trailer ខ្សែ​ភាពយន្ត​ “ខ្មោច​ត្រឡោក​បែក”៖

 

ទស្សនា​វីដេអូ Trailer ខ្សែ​ភាពយន្ត “កប៉ាល់​ខ្មោច”៖