​គ្រាន់​តែ​មើល​​តាម Youtube បុរស​ម្នាក់​អាច​ផលិត​យន្តហោះ​បាន​

​គ្រាន់​តែ​មើល​​តាម Youtube បុរស​ម្នាក់​អាច​ផលិត​យន្តហោះ​បាន​

​វា​ពិបាក​នឹង​ជឿ​​ខ្លាំង​ណាស់​​​ ប៉ុន្តែ​បុរស​ស្បែក​ខ្មៅ​ជនជាតិ​អេត្យូពី​ម្នាក់​ អាច​ផលិត​យន្តហោះ​​ផ្ទាល់​ខ្លួន​បាន ​ដោយ​​មាន​ជំនួយ​ភាគ​ច្រើន​​​ពី​វីដេអូ​​ដែល​​បង្ហោះ​​លើ​​ YouTube។

 
លោក Asmelash Zeferu ​​​​អាយុ៣៥ឆ្នាំ ​មាន​ក្ដី​សុបិន​តាំង​ពីតូច​​ចង់​ក្លាយ​ជា​អ្នក​បើក​យន្តហោះ តែ​ដល់​ពេល​ធំឡើង​​សំណើសុំ​ធ្វើ​អ្នក​បើកបរ​ ​ត្រូវ​បាន​​​ភ្នាក់​ងារ​អាកាសចរ​អេត្យូពី​ច្រាន​ចោល ហើយ​គាត់​​​បាន​តាំង​ចិត្ត​ផលិត​យន្តហោះ​មួយ​ដោយ​ខ្លួន​ឯង​ឲ្យ​បាន។

 

​គ្រាន់​តែ​មើល​​តាម Youtube បុរស​ម្នាក់​អាច​ផលិត​យន្តហោះ​បាន​

 

លោក Zeferu ​បាន​ប្រាប់​សារព័ត៌មាន​ CNN ថា៖ “ខ្ញុំ​បាន​សម្រេច​ចិត្ត​​ផលិត​​វា​ជិះ​​ផ្ទាល់​ខ្លួន​មួយ ប្រសិន​បើ​ខ្ញុំ​មិន​អាច​ធ្វើ​ជា​អ្នក​បើក​បរ​ឲ្យ​ក្រុម​ហ៊ុន​អាកាសចរណ៍​ទេ​នោះ។ បន្ទាប់មក​ខ្ញុំ​នឹង​អាច​ហោះ​ទៅ​លើ​មេឃ​ដ៏​ខ្ពស់​​បាន”។

 

នៅ​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​​​ លោក Zuferu ​បាន​កំពុង​ដើរ​​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន ​ដោយ​បាន​​សន្សំ​ទុក​បំណែក​គ្រឿង​បន្លាស់​នានា ​ពី​ទីផ្សារ​លក់​​ទំនិញ​ជជុះ​ដូច​ជា​ផ្នែក​ស្លាប​ បន្ទះ​តួ​ខ្លួន ជាដើម។ ​បន្ទាប់​មក​លោក​បាន​ឆ្នៃ​ម៉ាស៊ីន​រថយន្ត​ក្រុមហ៊ុន Volkswagen Beetle របស់​អាល្លឺម៉ង់ ​សម្រាប់​យន្តហោះ​កៅអី​ពីរ​មុខ​ក្រោយ និង​ច្នៃ​កង់​​ម៉ូតូ​ Suzuki ​ឲ្យ​​យន្តហោះ​រត់។

 

​គ្រាន់​តែ​មើល​​តាម Youtube បុរស​ម្នាក់​អាច​ផលិត​យន្តហោះ​បាន​

 

ក្រៅ​ពី​រៀន​តាម​វីដេអូ​លើ YouTube ការ​ប្ដេជ្ញា​ចិត្ត​របស់​​លោក​​ ក៏​មាន​ជំនួយ​ពី​​អ្នក​ជំនាញ​ខាង​​ហោះ​ហើរ​ ​អ្នក​ជួស​ជុល​​យន្តហោះផង​ដែរ។

 

លោក Zeferu ​ធ្លាប់​បាន​សាកល្បង​ហោះ​ឡើង​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ម្ដង​ហើយ​ ​ដោយ​បាន​ជួប​បញ្ហា​​បច្ចេកទេស​ខ្លះ តែ​លោក​​មិន​បាន​បោះ​បង់​​ចោល​គោលដៅ​របស់​ខ្លួន​ឡើយ។ រហូត​ដល់​ ៥ខែ​ក្រោយ ​​បុរស​រូប​នេះ​​​អាច​ហោះ​ហើរ​បាន​ ​តែ​នៅ​រយៈកម្ពស់​មួយ​មាន​កម្រិត​នៅ​ឡើយ។ លោក​ប្រាប់​ថា៖ “សុបិន​ខ្ញុំ​​​ចង់​ក្លាយ​ជា​វិស្វករ​អវកាស​នៅ​ណាសា ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​បាន”៕​​

 

​គ្រាន់​តែ​មើល​​តាម Youtube បុរស​ម្នាក់​អាច​ផលិត​យន្តហោះ​បាន​

 

​គ្រាន់​តែ​មើល​​តាម Youtube បុរស​ម្នាក់​អាច​ផលិត​យន្តហោះ​បាន​

 

ចុចអាន៖ មើល​ទិដ្ឋភាព​ដ៏​កម្រ​នៃ​ព្រលាន​យន្តហោះ​ថ្មី​របស់​កូរ៉េខាងជើង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ telegraph