បងប្អូនស្រីភ្លោះ មួយគូ ធ្លាប់កើតមុនពេញមុខ គួរឲ្យញញើត បង្ហើបអំពីរបបអាហារ ដែលអាចកម្ចាត់មុន

អាមេរិក៖ បងប្អូនស្រីភ្លោះ ២នាក់ ដែលធ្លាប់កើតមុន សុសពេញផ្ទៃមុខ គួរឲ្យញញើត បានបង្ហើបអំពី បទពិសោធន៍ក្នុងការកម្ចាត់មុន និងស្នាមលើផ្ទៃមុខ ដែលមានប្រសិទ្ធិភាព ជាមួយរបបអាហារ បែបបន្លែ គ្មានជាតិខ្លាញ់ ឬប្រេង។

បងប្អូនស្រីភ្លោះ មួយគូ ធ្លាប់កើតមុនពេញមុខ គួរឲ្យញញើត បង្ហើបអំពីរបបអាហារ ដែលអាចកម្ចាត់មុន
រូបភាពមុខគួរឲ្យញញើត និងប្រែជាស្រស់ស្អាតវិញរបស់បងប្អូនភ្លោះ

បងប្អូនស្រីភ្លោះ ទាំង២នាក់ មានឈ្មោះ Nina និង Randa អាយុ ២២ឆ្នាំ ជាតារាចម្រៀង និងតារាលើគេហទំព័រយូធូប។ អ្នកទាំងពីររស់នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក បានបង្ហើបឲ្យដឹងអំពីបទពិសោធន៍ដែលពួកនាងធ្លាប់ឆ្លងកាត់ និងជួបប្រទះជាមួយបញ្ហាមុននៅលើផ្ទៃមុខ យ៉ាងសុសសាច់ និងគួរឲ្យញញើត កាលនៅវ័យខ្ទង់ ២០ឆ្នាំ។

ពួកនាងពិតជា​ប្រឈមមុខខ្លាំងណាស់ ទៅនឹងបញ្ហាមុន បើទោះព្យាយាម រកមធ្យោបាយជាច្រើន ដើម្បីកច្ចាត់វា ដូចជាប្តូរគ្រឿងសម្អាងផ្ទៃមុខ ប្រើឱសថសម្លាប់មេរោគ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកសើរស្បែក ជាដើម តែហាក់ដូចជា មិនធូរស្បើយទាល់តែសោះ។

ចុងក្រោយ ពួកនាងបានស្រាវជ្រាវតាមអនឡាញ រកឃើញនូវអនុសាសន៍ ក្នុងការព្យាបាលមុន ដែលកត្តាចម្បងនោះ គឺត្រូវលុបបំបាត់អាហារមានជាតិប្រេង និងខ្លាញ់ គ្រប់ប្រភេទទាំងអស់។

ពួកនាងធ្លាប់បរិភោគបន្លែ មានជាតិខ្លាញ់ ដែលហៅថាអាហារសុខភាព ដូចជា ប៊ឺសណ្តែកដី និងទឹកដោះគោ ផ្លែប៊ឺ ទឹកសណ្តែក និងសណ្តែកផ្សេងទៀត ប៉ុន្តែបន្ទាប់ពីបានអានបំរាមក្នុងអត្ថបទ របស់លោកវេជ្ជបណ្ឌិត នៅលើប្រព័ន្ធអ៊ីនធឺណែតរួចមក ពួកនាងបានដឹងថា ប្រភេទអាហារណាដែលអាចបង្កឲ្យកើតមុន ដែលនាំឲ្យពួកនាង ត្រូវកាត់បន្ថយប្រភេទអាហារ ដែលមានជាតិខ្លាញ់ និងប្រេងទាំងនោះ ចេញពីរបបអាហារ របស់ពួកនាងតែម្តង។

បច្ចុប្បន្ននេះ ការទទួលទានចម្បង របស់ពួកនាង គឺមានដូចជា អង្ករសម្រូប បន្លែ ស្រូវសាឡី ដំឡូង ដំឡូងផ្អែម គ្រឿងទេស (ម្រេច, អំបិល) និងសណ្តែក។ ម្យ៉ាងវិញទៀត ដើម្បីរក្សាទម្ងន់​ ពួកនាងបរិភោគ ផ្លែឈើបន្ថែម ដំណាប់ផ្លែឈើ និងទឹកផ្លែឈើក្រឡុក ជាមួយនឹងស្រូវសាឡី ផងដែរ៕

 

បងប្អូនស្រីភ្លោះ មួយគូ ធ្លាប់កើតមុនពេញមុខ គួរឲ្យញញើត បង្ហើបអំពីរបបអាហារ ដែលអាចកម្ចាត់មុនបងប្អូនស្រីភ្លោះ មួយគូ ធ្លាប់កើតមុនពេញមុខ គួរឲ្យញញើត បង្ហើបអំពីរបបអាហារ ដែលអាចកម្ចាត់មុន
បងប្អូនស្រីភ្លោះ មួយគូ ធ្លាប់កើតមុនពេញមុខ គួរឲ្យញញើត បង្ហើបអំពីរបបអាហារ ដែលអាចកម្ចាត់មុន
បងប្អូនស្រីភ្លោះ មួយគូ ធ្លាប់កើតមុនពេញមុខ គួរឲ្យញញើត បង្ហើបអំពីរបបអាហារ ដែលអាចកម្ចាត់មុន
បងប្អូនស្រីភ្លោះ មួយគូ ធ្លាប់កើតមុនពេញមុខ គួរឲ្យញញើត បង្ហើបអំពីរបបអាហារ ដែលអាចកម្ចាត់មុន
បងប្អូនស្រីភ្លោះ មួយគូ ធ្លាប់កើតមុនពេញមុខ គួរឲ្យញញើត បង្ហើបអំពីរបបអាហារ ដែលអាចកម្ចាត់មុន
បងប្អូនស្រីភ្លោះ មួយគូ ធ្លាប់កើតមុនពេញមុខ គួរឲ្យញញើត បង្ហើបអំពីរបបអាហារ ដែលអាចកម្ចាត់មុន
បងប្អូនស្រីភ្លោះ មួយគូ ធ្លាប់កើតមុនពេញមុខ គួរឲ្យញញើត បង្ហើបអំពីរបបអាហារ ដែលអាចកម្ចាត់មុន

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត