ដំណឹង​ល្អ​សម្រាប់​អ្នក​និយម​បាល់​អង់គ្លេស ​TV5 នឹង​ផ្សាយ​បន្ត​ផ្ទាល់​​​​ EPL ចុង​សប្តាហ៍​នេះ​


ដំណឹង​ល្អ​សម្រាប់​អ្នក​និយម​បាល់​អង់គ្លេស ​TV5 នឹង​ផ្សាយ​បន្ត​ផ្ទាល់​​​​ EPL ចុង​សប្តាហ៍​នេះ​

​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥​​បាន​ទទួល​​សិទ្ធិ​​ការ​ផ្សាយ​បន្ត​ផ្ទាល់​ស្ដី​ពី​ការ​ប្រកួត​បាល់ទាត់​លីក​កំពូល​របស់​​អង់គ្លេស​ English Premier League ដែល​នឹង​ចាប់​ផ្ដើម​ផ្សាយ​​​ថ្ងៃ​សៅរ៍ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ​រវាង​​ក្រុម​​ Manchester United និង​ West Ham United ​ សម្រាប់​សប្ដាហ៍​ទី១៥ នៅ​​កីឡដ្ឋាន​ Old Trafford ​នា​វេលា​ម៉ោង១០​:០០​យប់។

 

ដំណឹង​ល្អ​សម្រាប់​អ្នក​និយម​បាល់​អង់គ្លេស ​TV5 នឹង​ផ្សាយ​បន្ត​ផ្ទាល់​​​​ EPL ចុង​សប្តាហ៍​នេះ​

 

​​​​​​តាម​ការ​ឲ្យ​ដឹង​ពី​លោក ហ៊ ង៉ែត ​ពិធី​ករ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ៥​ថា ស្ថានីយ​របស់​លោក​​បាន​ទទួល​សិទ្ធិ​​ផ្សាយ​ការ​ប្រកួត​បាល់ទាត់​លីក​កំពូល​របស់​ប្រទេស​អង់គ្លេស​​ English Premier League រដូវ​​កាល​ថ្មី​​ ចំនួន២៦​ប្រកួត​ដែល​នៅ​សល់​គិត​ចាប់​ពី​សប្ដាហ៍​ទី១៥ តទៅ។ ​កម្ម​វិធី​ផ្សាយ​មិន​កំណត់​ម៉ោង​​​ ឬ​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​ឡើយ​​គឺ​ពឹង​ផ្អែក​ទៅ​លើ​កាល​វិភាគ​ប្រកួត​​នៅ​អង់គ្លេស ហើយ​ស្ថានីយ​របស់​លោក នឹង​ផ្សាយ​តែ​​គូ​ពិសេស​​ប៉ុណ្ណោះ (​ពោល​គឺ​ផ្សាយ​តែ​គូ​ណា​ដែល​ប្រកួត​មាន​ក្រុម​​ខ្លាំង​លេង​​)។

 

ពិធី​ករ​រូប​នេះ​បន្ថែម​ថា​ គោល​បំណង​របស់​ស្ថានីយ​គឺ​ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​ទស្សនា​បច្ចេកទេស​ពិតៗ​របស់​កីឡាករ​លំដាប់​​ថ្នាក់​ពិភព​លោក​​ ដែល​បង្ហាញ​តាម​រយៈ​សកម្ម​​ភាព​ប្រកួត​​ដ៏​រស់​រវើក​លើ​ទីលាន។ ​ស្ថានីយ​មិន​កំណត់​ថា​ត្រូវ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ ទោះ​ខាត​បង់​ច្រើន​យ៉ាង​ណា​ក៏ ​នឹង​បង្កើត​​កម្ម​វិធី​នេះ​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕​​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា