កាន់​តែ​កក្រើក​ក្នុង​ព្រឹត្តិការណ៍ SINGHA Stadium កាលពីម្សិលមិញ

កាន់​តែ​កក្រើក​ក្នុង​ព្រឹត្តិការណ៍ SINGHA Stadium កាលពីម្សិលមិញ

ក្រប​ខណ្ឌ​កំពូល​ក្នុង​ប្រទេស​អង់គ្លេស English Premier League ជា​ការ​ប្រកួត​បាល់​ទាត់​ដ៏​ធំ​និង​អស្ចារ្យ​បំផុត​ដែល​គ្រប់​គ្នា​មិន​អាច​រំលង​បាន​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ​កន្លងទៅ រវាង​​ក្រុម​មាន​ខ្នាយ​មាស Tottenham Hotspur FC និង ក្រុម​តោ​ខៀវ Chelsea FC ដោយ​បាន​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​​នៅ​ SINGHA Stadium ដែល​មាន​ទីតាំង​នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ វេលា​ម៉ោង​ 5 ល្ងាច​​។​

 

កាន់​តែ​កក្រើក​ក្នុង​ព្រឹត្តិការណ៍ SINGHA Stadium កាលពីម្សិលមិញ

 

SINGHA Stadium គឺ​ជា​ព្រឹត្តិការណ៍​ជួប​ជុំ​​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​ដ៏​ធំ​​ដែល​​អ្នក​គាំទ្រ​​កម្ពុជា​រាប់​ពាន់នាក់​​​​ទន្ទឹង​រង់​ចាំ ជា​កន្លែង​ដែល​អ្នក​គាំទ្រ​ទស្សនា​​ នឹង​ជួប​ជាមួយ​​បរិយាកាស​ដ៏​រំជើប​រំ​ជួល​ពិតប្រាកដនៃ​ការ​ប្រកួត​បាល់​ទាត់​​នៃ​​ក្រប​ខណ្ឌ​កំពូល​​​ក្នុង​ប្រទេស​អង់គ្លេស​​។ អ្នក​ទស្សនា​ទាំង​អស់​បាន​​ហ៊ោកញ្ជ្រៀវ​យ៉ាង​កង​រំពង​ដែល​​​បង្ហាញ​ពី​ការ​គាំទ្រ​ដ៏​ស្មោះ​ស្ម័គ្រ​ចំពោះ​ក្រុម​ដែល​ខ្លួន​ស្រឡាញ់​នៅ​មុខ​អេក្រង់​ដ៏​ធំ​​ ងាយ​ស្រួល​ទស្សនា​រាល់​សកម្មភាព​នៅ​លើ​ទីលាន​វាល​ស្មៅ​​នៃ​ប្រទេស​អង់គ្លេស។​ អ្នក​គាំ​ទ្រ​នៅ​កម្ពុជា​ទាំង​អស់​សុទ្ធ​តែ​បាន​សម្តែង​អារម្មណ៍​ភ្ញាក់​ផ្អើលរបស់​ខ្លួន​ថា Singha Stadium គឺ​ពិត​ជា​កន្លែង​អស្ចារ្យ​បំផុត​សម្រាប់​ការ​ជួប​ជុំ​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​​​​។​

 

កាន់​តែ​កក្រើក​ក្នុង​ព្រឹត្តិការណ៍ SINGHA Stadium កាលពីម្សិលមិញ

 

អ្វី​ដែល​កាន់​តែ​អស្ចារ្យទៅ​ទៀត​នោះ​ អ្នក​ចូល​រួម​ទាំង​អស់​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ប្រគំ​តន្រ្តី​ពិសេស​ដែល​មាន​ការ​ចូល​រួម​សហការ​រវាង​​កំពូល​តារាចម្រៀង​​ក្នុង​ប្រទេស​កម្ពុជា​​ ដូចជាកញ្ញា មាស សុខសោភា និង លោក ជីមី ឃីស ដែលបាន​ធ្វើ​ឲ្យ​កក្រើក​ឆាកតន្រ្តីទាំង​មូល​​​ ខណៈ​ដែល​អ្នក​ទស្សនា​រាប់​ពាន់​នាក់​នៅ​ខាងមុខ​ឆាក​​​​សប្បាយ​រីករាយ​​​ជាមួយ​នឹង​ការ​ពិសាស្រាបៀរសឹង្ហាដ៏​ឆ្ងាញ់​ត្រជាក់ជាមួយមនុស្សជាទីស្រលាញ់​។

 

កាន់​តែ​កក្រើក​ក្នុង​ព្រឹត្តិការណ៍ SINGHA Stadium កាលពីម្សិលមិញ

 

កាន់​តែ​កក្រើក​ក្នុង​ព្រឹត្តិការណ៍ SINGHA Stadium កាលពីម្សិលមិញ

 

សូម​បញ្ជាក់​ថា​សម្រាប់​​ព្រឹត្តិការ​ណ៍​ដ៏ធំ​​ និង​មាន​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ សំបុត្រ​ចូល​រួម​ទស្សនា​មាន​តម្លៃ​ត្រឹម​តែ​ 6,000 រៀល​ប៉ុណ្ណោះ​ ​លោក​អ្នក​នឹង​ទទួល​បាន​ស្រាបៀរ សឹង្ហា​ 2 កំប៉ុង​ដោយ​ឥតគិតថ្លៃ រួម​ជាមួយ​ឱកាស​ទិញ​ស្រាបៀរ​សឹង្ហា​ក្នុង​តម្លៃ​ពិសេស​ភ្ជាប់​ជាមួយ​ការ​ផ្តល់​ជូន​​​​ផ្សេងៗ​ផងដែរ។​
លើស​​ពី​នេះ​ទៅ​ទៀត​ អ្នក​ចូល​រួមទាំង​អស់​​មាន​ឱកាស​ឈ្នះ​រង្វាន់​ទ្វេ​រដង​ពី​ស្រា​បៀរសឹង្ហា​​។ រាល់​ពេល​ជាវ​​ស្រាបៀរ​សឹង្ហា លោក​អ្នក​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​ការ​ចាប់​ឆ្នោត​ និង​ឱកាស​ឈ្នះ​រង្វាន់​​ជាច្រើន​ទៀត​ពី​ការ​កោស​​សន្លឹក​ប័ណ្ណដូច​ជា អាវយឺត​ Chelsea កាបូប​Chelsea តុក្កតា Chelsea មួក​ Chelsea បន្តោងសោរ SINGHA​ និង​ Chelsea ​ ក៏​ដូចជា​  ឆ័ត្រ និង​អាវ​យឺត​ SINGHA។ ​ក្រៅ​ពី​នោះ​លោក​អ្នក​ជាវ​ស្រាបៀរ​សឹង្ហា​១ថូ​តូច​​ តម្លៃ ១២,០០០រៀល ទទួល​បាន​ឆ្នោត​កោស​ផ្សង​សំណាង​ចំនួន​២សន្លឹក និង​ ១ថូ​ធំ តម្លៃ ​៣៥,០០០រៀល ទទួល​បាន​ឆ្នោត​ផ្សង​សំណាង​ចំនួន​៦​សន្លឹក។

 

បន្ថែម​ពី​លើ​នេះ ក៏​នៅ​មាន​កម្មវិធី​ពិសេស​សម្រាប់​​អតិថិជន​របស់ស្រាបៀរ​សឹង្ហា ដោយ​ការ​រាល់​ការ​ជាវ​ស្របៀរ​សឹង្ហាមួយ​កេស នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​មក​នៅ​ត្រឹម​តែ​15ដុល្លារ​ប៉ុណ្ណោះ​ ហើយ​ថែម​ទាំង​ទទួល​បាន​​សន្លឹក​ឆ្នោត​ និង​ការ​កោស​ប័ណ្ណ​ផ្សង​សំណាង​ចំនួន១២សន្លឹក។ អ្នក​ចូលរួម​ទាំង​អស់​ពិតជាការ​រីករាយ​ចំពោះ​កម្មវិធី​នេះ​​យ៉ាង​ខ្លាំង ហើយ​ជាក់​ស្តែង​ «ការ​ជាវ​កាន់​តែ​ច្រើន​ បាន​ឈ្នះ​រង្វាន់​កាន់តែ​ច្រើន​» ពិត​ប្រាកដ​មែន​។

 

Singha Stadium កន្លែង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ការ​ជួប​ជុំ​ទស្សនា​ការ​ប្រកួត​បាល់​ទាត់​លីក​កំពូល​របស់​អង់គ្លេស EPL៕
 

អត្ថបទ៖ ពាណិជ្ជកម្ម