ពាន Asian Player of the Year រក​ឃើញ​អ្នក​ឈ្នះ​ហើយ

ពាន Asian Player of the Year រក​ឃើញ​អ្នក​ឈ្នះ​ហើយ

ខ្សែប្រយុទ្ធ​អារ៉ាប់រួម Ahmed Khalil បាន​ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ទ្វីប​អាស៊ី (AFC’s Asian Player of the Year ) ក្រោយ​មាន​សំឡេង​គាំទ្រ​ឈ្នះ​មិត្ត​រួម​សញ្ជាតិ​របស់​ខ្លួន Omar Abdulrahman និង​កីឡាករ​​ចិន Zheng Zhi ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ដែល​រៀបចំក្នុង​ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

 

ពាន Asian Player of the Year រក​ឃើញ​អ្នក​ឈ្នះ​ហើយ

 

មុន​ការ​ទទួល​ពាន​រង្វាន់​​នេះ​ជា​លើក​ដំបូង​​ពី​លោក Ebrahim Al Khalifa ដែល​ជា​ប្រមុខ​បាល់ទាត់អាស៊ី កីឡាករ​វ័យ​២៤ឆ្នាំ ក៏​ធ្លាប់​ឈ្នះ​ជា​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ប្រចាំ​ឆ្នាំរបស់​ទ្វីប​អាស៊ី​ផង​ដែរ​កាល​ពី​ឆ្នាំ ២០០៨។

 

កីឡាករ​មក​ពី​ក្រុម Al Ahli បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ថា៖ “ខ្ញុំ​មិន​អាច​រៀបរាប់​ពី​អារម្មណ៍បាននោះ​ទេ ពាន​នេះ​មាន​ន័យ​ធំ​ធេង​ណាស់ ហើយ​វាមិនមែន​សម្រាប់ខ្ញុំ​តែ​ឯង​ឡើយ​ តែគឺ​សម្រាប់​ប្រជាជន​អា​រ៉ាប់​រួម​ទាំងមូល”។

 

Asian Footballer of the Year គឺជា​ពាន​រង្វាន់​សម្រាប់​ផ្ដល់​ឲ្យ​កីឡាករ​បាល់ទាត់​អាជីព​ក្នុង​ទ្វីប​អាស៊ី ដែល​រៀប​ចំ​ដោយសហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) ជា​រៀងរាល់​ឆ្នាំ។ ពាន​នេះ​បង្កើត​ដំបូង​ក្នុង​ឆ្នាំ ១៩៨៤ ដោយ​ក្រុម​អ្នក​សារព័ត៌មាន និង​ទស្សនាវដ្ដី​កីឡា ហើយ​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ AFC ក្នុង​ឆ្នាំ ១៩៩៤៕

 

ចុចអាន៖ AFF ស្នើ​ដាក់​ឈុត​ U-21 ជំនួស U-23 សម្រាប់​ប្រកួត​​ស៊ីហ្គេម

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ Fifa