វិធីសាស្ត្រ​មួយចំនួន​ក្នុងការ​កាត់បន្ថយ​ការឈឺ​ជង្គង់​

ចំណេះដឹង​៖​វិធីសាស្ត្រ​ខាងក្រោម អាច​នឹងមាន​ប្រយោជន៍​ចំពោះ​គ្រោះថ្នាក់​តិចតួច ៖

- សម្រាក ៖ សូមអោយ​សន្លាក់​ជង្គង់​បាន​សម្រាក ហើយ​សូមកុំ​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ណា​ដែល​ប៉ះពាល់​ទៅនឹង​សន្លាក់​ជង្គង់​។​

- ស្អំ​ទឹកកក ៖ ការ​ស្អំ​ទឹកកក អាចជួយ​ដល់​ការឈឺចាប់ និង​ការ​រលា​កបាន​។​

- រុំ ៖ ការ​រុំ​ជង្គង់ អាចជួយ​ការពារ​ការ​ហើម និង​ជួយ​ដល់​ភាព​ត្រង់​នៃ​ជង្គង់​។ អ្នក​មិនគួរ​រុំ​តឹង​ពេក និង​គួរតែ​ត្រូវបាន​ស្រាយ​ចេញ​នៅពេល​យប់​។​

- លើក​អោយ​ខ្ពស់ ៖ ការលើក​ជង្គង់​ឱ្យ​ខ្ពស់ អាចជួយ​ដល់​ការ​ហើម និង​អោយ​ជង្គង់​បាន​សម្រាក​៕

វិធីសាស្ត្រ​មួយចំនួន​ក្នុងការ​កាត់បន្ថយ​ការឈឺ​ជង្គង់​