អ្នកចាត់ការ​ទូទៅ​ក្រុម Valencia សម្រេច​ដើរចេញ​ពី​ក្លិប​

កីឡា​៖​បន្ទាប់ពី​ដឹកនាំ​ក្រុម​ប្រកួត​ចាញ់ Sevilla ០-១ យប់មិញ​អ្នកចាត់ការ​ក្រុម Valencia លោក Nuno Espirito Santo បានសម្រេច​ចិត្ត​ដើរ​ចេញពី​តំណែង​។​

​ការចាក់ចេញ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បន្ទាប់​នូវ​បរាជ័យ​ដ៏​ជូរចត់ ខណៈដែល​កូនក្រុម​មិនបាន​ស៊ុត​សំដៅ​គូប្រជែង Sevilla សូម្បី​តែមួយ​ជើង គ្រា​ដែល​ក្រុម​ទាំងមូល​ត្រូវ​លេង​ដោយមាន​គ្នា​តែ​៩​នាក់​លើ​ទីលាន ដោយ​ខ្សែការពារ Joao Cancelo និង​ខ្សែបម្រើ Javi Fuego ត្រូវ​ពិន័យ​កាត​ក្រហម​។​

​គួរ​បញ្ជាក់ថា អ្នកចាត់ការ​វ័យ​៤១​ឆ្នាំ​ដឹកនាំ Valencia ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៩ នៅ​រដូវ​កាល​នេះ បន្ទាប់ពី​រដូវ​កាល​មុន លោក​បាន​ជួយ​ក្លិប​ឲ្យ​ទៅលេង​នៅ UEFA Champions League ក្រោយ​បញ្ចប់​ក្នុង​ចំណាត់​លេខ​៤៕

អ្នកចាត់ការ​ទូទៅ​ក្រុម Valencia សម្រេច​ដើរចេញ​ពី​ក្លិប​