ពលរដ្ឋ​អង់គ្លេស​ជា​ច្រើន​ពាន់​នាក់​បាតុកម្ម​ប្រឆាំង​នឹង​សង្គ្រាម

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ផ្សាយ​ថា មាន​ពលរដ្ឋ​ប្រហែល​៥.០០០​នាក់ ដែល​ប្រឆាំង​នឹង​ការ​ធ្វើសង្គ្រាម បាន​ដើរ​ជា​ក្បួន​នៅ​ក្រុង​ឡុ​ង ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ព្រោះ​មិន​ចង់ឱ្យ​អង់គ្លេស​ចូលរួម​វាយប្រហារ​តាម​ផ្លូវអាកាស​លើ​ក្រុម​ប្រដាប់​អាវុធ IS នៅ​ប្រទេស​ស៊ី​រី ទោះបីជា​មេដឹកនាំ​អង់គ្លេស​នឹង​ចូលរួម​ជាមួយ​អា​មេ​រិ​ក បារាំង និង​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត ដើម្បី​វាយប្រហារ​ក្រុម IS នៅ​ស៊ី​រី ក្រោយ​ពី​អង់គ្លេស ចូលរួម​វាយប្រហារ​ក្រុម IS នៅ​អុ​ី​រ៉ា​ក់ នា​ពេល​កន្លង​មក​ក៏​ដោយ ។

មានការ​រំពឹង​ទុក​ថា ការ​អនុម័ត​ឱ្យ​អង់គ្លេស​វាយប្រហារ​ស៊ី​រី របស់​រដ្ឋសភា នឹង​កើតឡើង​ក្នុង​ពេល​ឆាប់​ៗ និង​មាន​អ្នកនយោបាយ​ភាគច្រើន​សម្តែង​ការ​មិន​ពេញចិត្ត អាច​ប្តូរ​ចិត្ត​ក្រោយ​កើតហេតុ​ភេរវកម្ម​នៅ​ក្រុងប៉ារីស កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា កន្លង​មក ។

ប្រជាជន​ប្រឆាំង​នឹង​សង្គ្រាម​ជា​ច្រើន​ពាន់​នាក់ បាន​ដើរ​ជា​ក្បួន និង​ជួបជុំ​គ្នា​នៅ​មុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី តាម​បណ្តោយ​ផ្លូវ​មួយ ដើម្បី​ទាមទារ​កុំឱ្យ​អង់គ្លេស​វាយប្រហារ​ស៊ី​រី ដោយ​មាន​កាន់​ស្លាក​បដា ។ ចំណែក​លោក ម៉ៃ​ឃើ​ល ហ្វ​ល​ឡុ​ន រដ្ឋមន្ត្រី ការពារ​ជាតិ​អង់គ្លេស បង្ហើប​ឱ្យ​ដឹង​ថា នៅ​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ថា អង់គ្លេស​នឹង​បោះ​ប្រជាមតិ ដើម្បី​អនុម័ត​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​លើ​ក្រុម IS នៅ​ស៊ី​រី​ឬ​អត់ ៕