ស្លាប់​យ៉ាងតិច​24​នាក់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​យេ​ម៉ែ​ន

ប្រភព​ព័ត៌មាន​យោធា​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា យុទ្ធ​ជន​យ៉ាងតិច​២៤​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា នៅ​យេ​ម៉ែ​ន​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​ឧទ្ទាម​ហ៊ូ​ធី និង​កងកម្លាំង​ដែល​ស្មោះត្រង់​នឹង​រដ្ឋាភិបាល ។

កងកម្លាំង​ស្និទ្ធ​រដ្ឋាភិបាល​គាំទ្រ​ដោយ​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត បាន​បន្ត​ការ​វាយលុក​នៅ​ភាគ​ខាងត្បូង​ប្រទេស ។

ប្រភព​នេះ​បញ្ជាក់​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​មាន​ពួក​ឧទ្ទាម​ហ៊ូ​ធី​យ៉ាងតិច​១២​នាក់ និង​ទាហាន​ស្និទ្ធ​រដ្ឋាភិបាល​៤​នាក់​នៅ​ខេត្ត DHALEH ភាគ​ខាងត្បូង​ប្រទេស ។ ពួក​ឧទ្ទាម​ហ៊ូ​ធី​៨​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ក្នុង​ខេត្ត​សំបូរ​ប្រេងកាត MARIB ពេល​កង​យន្តហោះ​ក្រុមចម្រុះ​អា​រ៉ាប់​វាយប្រហារ​លើ​រថយន្ត​ពួក​គេ ។ កង​យន្តហោះ​ក្រុមចម្រុះ​ក៏​វាយប្រហារ​លើ​បណ្តា​ទីតាំង​ពួក​ឧទ្ទាម​នៅ​រដ្ឋធានី​សា​ណា​ដែរ ។ ខេត្ត DHALEH ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​៥ ដែល​កងកម្លាំង​ស្មោះត្រង់​នឹង​រដ្ឋាភិបាល​ទ្រទ្រង់​ដោយ​ក្រុមចម្រុះ​អា​រ៉ាប់​វាយ​ដណ្តើម​យក​បាន​ពី​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ស្និទ្ធ​អីុរ៉​ង់​។ ទោះបី​យ៉ាងណា នា​ពេល​ថ្មី​ៗ​នេះ ពួក​ឧទ្ទាម​ហ៊ូ​ធី​អាច​វាយបក​ដណ្តើម​យក​បាន​វិញ​ទីក្រុង DAMT ជាទី​ក្រុង​ធំ​ទី​២​នៃ​ខេត្ត DHALEH​។ នៅ​ខេត្ត TAEZ ជាប់​ជិតខាង​ដែល​ទីប្រជុំជន​ខេត្ត​នេះ​ត្រូវ​ឡោម​ព័ទ្ធ​ចាប់តាំងពី​១​ខែ​មក​ហើយដោយ​ពួក​ឧទ្ទាម​ជន​ស៊ី​វិល​៣​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​២០​នាក់​ទៀត​រង​របួស​ដោយសារ​ការ​វាយប្រហារ​គ្រាប់កាំភ្លើង​ត្បាល់​របស់​ពួក​ឧទ្ទាម​កាលពី​យប់​ថ្ងៃ​ទី​២៨ វិច្ឆិកា ៕