នគរ​បាល​ខណ្ឌ​ប្ញស្សី​កែវ​ ​បង្ក្រាប​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​បាន៣​នាក់​

រាជ​ធានី​ភ្នំពេញ​ ៖​ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​៣នាក់​ត្រូវនគរ​បាល​ខណ្ឌ​ប្ញស្សី​កែវ​សហការ​ជាមួយ​នគរ​បាល​ប៉ុស្តិ៍​ស្វាយ​ប៉ាក​​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ​នៅ​ចំណុច​ភូមិ​ល សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ប្ញស្សី​កែវ ដោយ​ដក​ហូត​គ្រឿង​ញៀន​សរុប​២២​កញ្ចប់ ដាវ​៣ ព្រម​ទាំង​ឧប​ករណ៍​សម្រាប់​ជក់​មួយ​ចំនួន​ទៀត​។

ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១-ឈ្មោះ​ង្វៀង វ៉ាន់​ជី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជន​ជាតិ​វៀត​ណាម, ២-ឈ្មោះ​ង្វៀង យ៉ាង​ឃុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​៣-ឈ្មោះ​ណាស់ សារឿន ហៅ​តូ អាយុ​២១​ឆ្នាំ​៕

ព័ត៌មាន​លម្អិតនឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព