ធាតុផ្សំ ៣មុខ ជួយលាងសម្អាតសួត និងកម្ចាត់​ស្លេស​យ៉ាង​ពូកែ

ឱសថធម្មជាតិ​នេះ ត្រូវគេប្រើ​​សម្រាប់​លាង​សម្អាត​សួត និង​ស្លេស​ពីរាងកាយ ហើយ​ក៏ជា​ឱសថ​ដ៏ល្អបំផុត​សម្រាប់ព្យាបាល​ជំងឺក្អក និង​បញ្ហាពី​បាក​ដកដង្ហើម​ដែល​អាចឮ​សម្លេង​ដង្ហក់ខ្យល់​ស្រាលៗ​ពីសួត​របស់​ពួក​គេ។ ទឹកផ្លែឈើ​មួយ​កែវ ឬកញ្ចប់ (juice) នឹងជួយអ្នក​ក្នុង​ការកម្ចាត់​ជាតិកំបោរ និងល្អប្រសើរ​សម្រាប់សុខភាព​របស់អ្នក។

ធាតុផ្សំ ៣មុខ ជួយលាងសម្អាតសួត និងកម្ចាត់​ស្លេស​យ៉ាង​ពូកែ 

 

គ្រឿងផ្សំ៖
- ស្រូវសាលី ១ ពែង
- ទឹកឃ្មុំ ១ ពែង
- ទឹក ១ ពែង

ការរៀបចំ៖
ជាដំបូង​ស្រូវសាលី យើងត្រូវលាងសម្អាតយកសំបក​ចេញឲ្យ​បានស្អាត លាយវារួមបញ្ចូល​គ្នាជាមួយ​នឹងទឹក ១ ពែង និងទឹកឃ្មុំ ១ ពែង​មានចំណុះ ២០០ មីលីលីត្រ។ បន្ទាប់​ពីលាយ​បញ្ចូល​ធាតុផ្សំទាំងអស់​រួចហើយ ត្រូវដាក់ចម្អិន​ល្បាយឲ្យ​ពុះក្នុង​រយៈពេល ៣-៤ នាទី។ យកល្អ​ចម្អិន​វានៅពេលល្ងាច ហើយ​ត្រូវ​រក្សាទុក​ល្បាយនេះ​រហូតដល់​ពេលព្រឹក​ថ្ងៃ​បន្ទាប់។ លុះព្រឹកឡើង​ចាប់ផ្ដើមចាក់​ល្បាយដាក់​ចូលទៅក្នុង​ដបកែវ​មួយ ទុកវា​រហូតដល់​កក។ បរិមាណ​ដែលទទួលបាន​ពីល្បាយឱសថធម្មជាតិ​នេះ គឺអាច​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​ក្នុង​រយៈពេលពី​ ៤ ទៅ ៥ ថ្ងៃ។

វិធីនៃការ​ប្រើប្រាស់៖
ពេលព្រឹក​ជារៀងរាល់ថ្ងៃ​នៅពេល​ពោះទទេ គួរតែ​ឲ្យកូន​របស់អ្នកទទួល​ទាន​ល្បាយនេះ​មួយពែងតូច (ប្រហែល ៣០ មីលីលីត្រ) ឲ្យបាន​ក្នុងរយៈ​ពេល ៤០ ថ្ងៃ។ បន្ទាប់ពី​អ្នកអនុវត្ត​បាន ៤០ ថ្ងៃរួច​ហើយ អ្នកត្រូវឈប់​សម្រាក់ទទួលទាន​ល្បាយនេះ​ក្នុងរយៈពេល ១៥ ថ្ងៃសិន រួចចាំធ្វើការអនុវត្ត​វាឡើងវិញ​ជាថ្មីម្ដង​ទៀត។ នេះជាវិធីសាស្ត្រដ៏​ល្អប្រសើរបំផុត ជួយ​កូនរបស់​អ្នកកម្ចា​ត់ស្លេស​ពីរាងកាយ និងបង្កើន​ឥទ្ធិពល​ដល់ប្រព័ន្ធភាពសុំា​របស់ពួក​គេ​បានយ៉ាងល្អ។

ប្រសិនបើអ្នកព្យាយាម​ប្រើ​ល្បាយធម្មជាតិនេះ​ទាំងស្រុង នោះអ្នក​មិនចាំបាច់​ត្រូវការ​ឲ្យកូនរបស់​អ្នកទទួលទាន​ទឹកផ្លែឈើផ្សេងៗ​ទៀតនោះ​ទេ ហើយវា​ជួយឲ្យ​កុមារ​មិនងាយ​មានជំងឺផ្ដាសាយ និង​ការឆ្លង​ពីមេរោគផ្សេងៗ​ទៀតបាន​ដែរ៕

ដោយ៖ Brugn

ប្រភព៖ fhfn

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ធាតុផ្សំ ៣មុខ ជួយលាងសម្អាតសួត និងកម្ចាត់​ស្លេស​យ៉ាង​ពូកែ