បុរសម្នាក់ ឆក់ចរន្តអគ្គីសនី ឆេះធ្លាក់មកដី សល់ដង្ហើមចង្រិត ក្រោយពីតោងឡើងបង្គោលភ្លើង ប៉ុនប៉ងបញ្ចប់ជីវិត

ចិន៖ ហេតុការណ៍ដ៏រន្ធត់មួយ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានបុរសម្នាក់ បានស្ទុះឡើងទៅលើបង្គោលភ្លើង បណ្តាលឲ្យឆក់ចរន្តអគ្គីសនី ផ្ទុះបែកចេញផ្កាភ្លើង ឆេះធ្លាក់មកដី សល់តែដង្ហើមចង្រិតប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅទីក្រុង Jinhua ខេត្ត Zhejiang កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។ ក្នុងនោះគេបានដឹងថា បុរសរងគ្រោះ នាមត្រកូល Luo វ័យ៣០ឆ្នាំ បានតោងឡើងបង្គោលភ្លើងមួយដើមតាមដងផ្លូវ ក្រោយពេលមានជម្លោះ ជាមួយមិត្តស្រីរបស់ខ្លួន យ៉ាងតឹងសរសៃករួចមក។

បុរសម្នាក់ ឆក់ចរន្តអគ្គីសនី ឆេះធ្លាក់មកដី សល់ដង្ហើមចង្រិត ក្រោយពីតោងឡើងបង្គោលភ្លើង ប៉ុនប៉ងបញ្ចប់ជីវិត
បុរសត្រកូល Luo កំពុងនៅលើបង្គោលភ្លើង

បើយោងតាមសម្តីសាក្សី ដែលបានឃើញទិដ្ឋភាពផ្ទាល់ភ្នែក បានប្រាប់ឲ្យដឹងថា “ក្រោយពីបុរសនោះ តោងឡើងទៅលើបង្គោលភ្លើងរួច ស្រាប់តែមានសម្លេងផ្ទុះ ហើយក្រោយមកខ្សែភ្លើង បានបែកចេញផ្កាភ្លើងតែម្តង។ ចំណែកខ្លួនប្រាណរប​ស់បុរសនោះ ពោរពេញទៅដោយអណ្តាតភ្លើងផងដែរ ហើយមិនយូរប៉ុន្មាន គាត់ក៏ធ្លាក់មកដីវិញ សន្លប់ស្តូកស្តឹងតែម្តង”។

ក្រោយពីធ្លាក់ដល់ដី បុរសរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។ ក្រុមគ្រូពេទ្យបាននិយាយថា ជនរងគ្រោះ មានរបួសធ្ងន់ ដោយសាររលាកនឹងភ្លើងចរន្តអគ្គីសនីយ៉ាងខ្លាំង តែសំណាងល្អ និងជាជំហានដំបូង គេអាចនៅរស់រានមានជីវិតនៅឡើយ។ ចំពោះស្ថានភាពរបួសយ៉ាងណាទៀតនោះ ត្រូវបន្តរង់ចាំ ការពិនិត្យនៅពេលក្រោយទៀត។

គូសបញ្ជាក់ផងដែរថា នេះគឺជាការករណី ក៏ដូចជាឧទាហរណ៍ជាក់ស្តែងមួយទៀត បង្ហាញអំពីគូស្នេហ៍ ដែលមានជម្លោះនឹងគ្នា ហើយមានដៃគូម្ខាង ខឹងចិត្តគិតខ្លី បណ្តោយខ្លួនធ្វើអ្វីៗ ដែលនាំឲ្យអន្តរាយដល់ខ្លួនឯងហើយ ថែមទាំងពិបាកដល់អ្នកដទៃទៀត៕

បុរសម្នាក់ ឆក់ចរន្តអគ្គីសនី ឆេះធ្លាក់មកដី សល់ដង្ហើមចង្រិត ក្រោយពីតោងឡើងបង្គោលភ្លើង ប៉ុនប៉ងបញ្ចប់ជីវិត
បុរសម្នាក់ ឆក់ចរន្តអគ្គីសនី ឆេះធ្លាក់មកដី សល់ដង្ហើមចង្រិត ក្រោយពីតោងឡើងបង្គោលភ្លើង ប៉ុនប៉ងបញ្ចប់ជីវិត
ទិដ្ឋភាពពេលដែល Luo ឆក់ចរន្តអគ្គីសនី និងឆេះធ្លាក់មកដី

បុរសម្នាក់ ឆក់ចរន្តអគ្គីសនី ឆេះធ្លាក់មកដី សល់ដង្ហើមចង្រិត ក្រោយពីតោងឡើងបង្គោលភ្លើង ប៉ុនប៉ងបញ្ចប់ជីវិត
Luo នៅពេលកំពុងសម្រាក ព្យាបាលឯមន្ទីរពេទ្យ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត