នារីក្រិក វ័យក្មេង រាប់ពាន់នាក់ កំពុងធ្លាក់ខ្លួន ធ្វើជាស្រីពេស្យា និងលក់ខ្លួន ក្នុងតម្លៃទាបបំផុត

ក្រិក៖ យោងតាមការសិក្សាថ្មី បានបង្ហាញឲ្យឃើញថា នារីជនជាតិក្រិក វ័យក្មេង រាប់ពាន់នាក់ កំពុងតែធ្លាក់ខ្លួន ធ្វើជាស្រីពេស្យា ដោយលក់ខ្លួន ក្នុងតម្លៃទាបបំផុត។

នារីក្រិក វ័យក្មេង រាប់ពាន់នាក់ កំពុងធ្លាក់ខ្លួន ធ្វើជាស្រីពេស្យា និងលក់ខ្លួន ក្នុងតម្លៃទាបបំផុត
(រូបតំណាង)

សាស្រ្តាចារ្យសង្គមវិទ្យា លោក Gregory Laxos និងក្រុមការងាររបស់លោក នៅឯសកលវិទ្យាល័យ Panteion University ស្ថិតក្នុងទីក្រុងអាតែន ប្រទេសក្រិក បានប្រមូលផ្តុំ និងចងក្រងទិន្នន័យ ដោយបង្ហាញថា ស្រ្តីរកស៊ីផ្លូវភេទ ច្រើនជាង ១៧,០០០នាក់ កំពុងប្រតិបត្តិការ សេវាកម្មផ្លូវភេទ នៅក្នុងប្រទេសក្រិក ខណៈតួលេខនេះ គឺវ៉ាដាច់ទៅលើ ស្រ្តីរកស៊ីផ្លូវភេទ នៅឯអ៊ឺរ៉ុបខាងកើត ដែលមានភាពលេចធ្លោ នៅក្នុងឧស្សាហកម្មពេស្យានេះ។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញទៀតថា តម្លៃសេវាផ្លូវភេទ នៅក្នុងប្រទេសក្រិក គឺថោកបំផុត នៅអ៊ឺរ៉ុប។ លោក Laxos បានប្រាប់សារព័ត៌មាន The Times ថា «ស្រ្តីមួយចំនួន លក់ខ្លួនក្នុងតម្លៃ ត្រឹមនំ ឬ សាំងវ៉ិច មួយដុំប៉ុណ្ណោះ ពីព្រោះពួកគេឃ្លាន ហើយពួកគេ ត្រូវការហូប។ ចំពោះស្រ្តីមួយចំនួនផ្សេងទៀត គឺដើម្បីបង់ថ្លៃពន្ធ ឬថ្លៃចំណាយបន្ទាន់ ផ្សេងៗជាដើម»។

គួរបញ្ជាក់ផងដែរថា តម្លៃសេវាកម្មផ្លូវភេទ នៅក្នុងប្រទេសក្រិក បានធ្លាក់ចុះ ចាប់ពីតម្លៃប្រមាណ ៥០ដុល្លារ មកត្រឹមតែ ២ដុល្លារប៉ុណ្ណោះ (សម្រាប់រយៈពេលកន្លះម៉ោង) ព្រោះតែកត្តា ដ៏គួរឲ្យព្រួយបារម្ភមួយ គឺចំនួននារីវ័យក្មេង ដែលធ្លាក់ខ្លួន ធ្វើជាស្រីពេស្យា បានកើតឡើង ហើយក៏ទម្លាក់ថ្លៃសេវាកម្ម តែម្តង ដោយសារតែ មូលហេតុ និងតម្រូវការផ្សេងៗ របស់ពួកគេ។

គួរឲ្យដឹងផងដែរថា ពេស្យាកម្ម គឺជាមុខរបរ ស្របច្បាប់មួយ នៅក្នុងប្រទេសក្រិក ប៉ុន្តែផ្ទះបន មិនច្រើនទេ ដែលមានអាជ្ញាប័ណ្ឌ ត្រឹមត្រូវ នេះសបញ្ជាក់ថា ស្រ្តីពេស្យាទាំងនោះ ភាគច្រើន រកភ្ញៀវបាន ពីតាមដងផ្លូវ។ នារីវ័យក្មេង ដែលធ្លាក់ខ្លួន ចូលប្រលូករបរនេះ ភាគច្រើនមានអាយុ ចាប់ពី ១៧ ដល់ ២០ឆ្នាំ៕

នារីក្រិក វ័យក្មេង រាប់ពាន់នាក់ កំពុងធ្លាក់ខ្លួន ធ្វើជាស្រីពេស្យា និងលក់ខ្លួន ក្នុងតម្លៃទាបបំផុត
(រូបតំណាង)

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត