ក្មេង​កំព្រា​២​នាក់​បងប្អូន​រស់ក្នុុងជីវភាព​​​លំបាកអំពាវនាវ​រ​ក​​សប្បុ​រសជ​ន

ខេត្តកណ្តាល ៖ លោកតា​លោកយាយ​២​នាក់​ប្តី​ប្រពន្ធ ខណៈ​ដែល​មាន​ជីវភាព​ក្រលំបាក​រក​ព្រឹក​ខ្វះ​ល្ងាច​ហើយ​នោះ ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​នោះ គឺ​ជំងឺ​ប្រចាំ​កាយ (​ទឹកនោមផ្អែម​) រួម​ទាំង​ទទួល​បន្ទុក​ចិញ្ចឹម​ចៅ​កំព្រា​២​នាក់​ទៀត ។

ដោយ​មិន​អាច​ទប់ទល់​នឹង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នេះ​បាន ហើយ​ម្យ៉ាង​បារម្ភ​ចំពោះ​អនាគត​របស់​ចៅ​ទាំង​២​នាក់​នោះ លោកតា​លោក​យាយ​បាន​អំពាវនាវ​ដល់​សប្បុរសជន មេត្តា​ចែករំលែក​សម្ភារ​ថវិកា​ខ្លះ​ៗ ដើម្បី​ជួយ​ស្រោចស្រង់​ជីវិត និង​អនាគត​របស់​ចៅ​ៗ​ទាំង​២​នាក់ ។

លោកតា​ប៉ាត ម៉ៅ អាយុ​៦០​ឆ្នាំ និង​លោកយាយ​ប៉ិច អន អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ចុង​កោះ​ខាងកើត ឃុំ​កោះ​ខ្សាច់​ទន្លេ ស្រុក​ស្អាង ខេត្តកណ្តាល បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​ទាំង​ពីរ​នាក់​ប្តី​-​ប្រពន្ធ​មាន​ជីវភាព​ក្រលំបាក​ខ្លាំង​ណាស់ រកស៊ី​ព្រឹក​ខ្វះ​ល្ងាច​ព្រោះថា គាត់​មានមុខ​របរ​តែ​មួយ​មុខ​គត់ គឺ​លក់​ចេកអាំង ។ ពួក​គាត់​បញ្ជាក់​ថា ជីវភាព​ក្រលំបាក ហើយ​ថែម​ទាំង​មាន​ជំងឺ​ទឹកនោមផ្អែម​រ៉ាំរ៉ៃ​ពុំ​មាន​លទ្ធភាព​ព្យាបាល​ទៀត ។

យ៉ាងណា​ក៏​ដោយ លោកតា​លោកយាយ មិន​ភ័យ​ព្រួយ​នឹង​ជីវភាព​រស់នៅ ឬ​ជីវិត​ចុង​ក្រោយ​របស់​ពួក​គាត់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​គាត់​ព្រួយបារម្ភ​ខ្លាំង​នោះ គឺ​អនាគត​ចៅ​កំព្រា​២​នាក់​បងប្អូន ហើយ​មក​រស់នៅ​ក្នុង​បន្ទុក​របស់​គាត់ ដែល​ក្រលំបាក​ដូច្នេះ មិនដឹង​ថ្ងៃ​ខាង​មុខ​ទៅ​ជា​យ៉ាងណា​នោះ​ទេ ។

លោកតា​លោកយាយ​បាន​រំលឹក​ថា ចៅ​របស់​គាត់​ទាំង​២​នាក់ ១-​ឈ្មោះ​មាស វាសនា ភេទ​ប្រុស អាយុ​៧​ឆ្នាំ និង​២-​ឈ្មោះ​មាន ស្រី​មុំ ភេទ​ស្រី អាយុ​៥​ឆ្នាំ ហើយ​ទាំង​២​នាក់​បងប្អូន​ជា​កូនកំព្រា ដែល​ឪពុក​របស់​គេ​បាន​ស្លាប់​ដោយ​ជំងឺ ខណៈ​ម្តាយ​បាន​ទៅ​ចោល​ប្តី ចោល​កូន​ជា​យូរ​ឆ្នាំ​ហើយ ហើយ​គេ​ទៅ​យកប្តី​ក្រោយ​ទៀត ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព