រត់​ម៉ា​រ៉ា​តុង​ក្នុង​យុទ្ធនាការ​១៦​ថ្ងៃ បំពាក់​បូ​ព​ណ៌​ស​ដើម្បី​បញ្ឈប់អំពើ​ហិង្សា​លើ​ស្ត្រី​សម្រាប់​ឆ្នាំ​២០១៥

ខេត្ត​ព្រះ​សីហ​នុ​ ៖​ ក្រសួង​កិច្ចការ​នារី ក្រោម​កិច្ចសហការ​ជាមួយ​សាលាខេត្ត​ព្រះ​សីហ​នុ​គាំទ្រ​ដោយ​អង្គ​ការ UN WOMEN, DEFAT ​បាន​រត់​ម៉ា​រ៉ា​តុ​ង​ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនាការ​១៦​ថ្ងៃ​បំពាក់​បូ​ព​ណ៌ស ដើម្បី​បញ្ឈប់អំពើហិង្សា​លើ​ស្ត្រី​ ក្រោម​ប្រធាន​បទ​ «​អំពើ​ហិង្សា ជា​ទ​ង្វើ​​មិន​អាច​ទទួល​យកបាន ​កុំ​ទម្លាក់​កំហុស​លើជន​រង​គ្រោះ​» ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ ស៊ី​ដេ ហ្វី​ន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី លោក​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ លោកស្រីតំណាង​អង្គការ​ UNWOMEN,DEFAT​ ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​ ព្រម​ទាំង​សិស្សានុសិស្ស​​​ជិត​២.០០០​នាក់​។

លោកស្រីតំណាង​អង្គការ  UNWOMEN, DEFAT បាន​លើកឡើង​ថា​យុទ្ធនាការ រត់​ម៉ា​រ៉ា​តុង​នា​ថ្ងៃនេះ ​គឺជា​ការ​ផ្តល់​ឱកាស​សម្រាប់​បុគ្គល ស្ថាប័ន​នានា ​រួម​ទាំង​ក្រុម​សកម្មជន​ទាំងអស់​ធ្វើការ​ប្តេជ្ញា​ចិត្ត និង​ធ្វើ​សកម្មភាព​រួម​គ្នា​ចូលរួម​លុប​បំបាត់​រាល់​ទម្រង់​នៃ​អំពើ​ហឹ​ង្សា​ប្រឆាំង​លើ​ស្ត្រី ក្នុង​ការ​លើកកម្ពស់​សិទ្ធិ និង​សុវត្ថិភាព​របស់​ស្ត្រី បង្ហាញ​ពី​សាមគ្គីភាព​រួម​គ្នា នៅ​ទូទាំង​ពិភពលោក ពង្រឹង​ភាព​អង់អាច​ក្លាហាន​ដល់​ស្ត្រី​ និង​លើកកម្ពស់​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​ការងារ​ក្នុង​តំបន់​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​អំពើ​ហិង្សា​ប្រឆាំង​លើ​ស្ត្រី​។

លោក យន្ត មីន អភិបាលខេត្ត​ និង​លោក​ជំទាវ ស៊ី​ដេ ហ្វី​ន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍​ថា ទិវា​យុទ្ធនាការ​១៦​ថ្ងៃ​ ឆ្នាំ​២០១៥ ​ដើម្បី​បញ្ឈប់​អំពើ​ហិ​ង្សា​លើ​ស្ត្រី​ និង​កុមារ​នា​ពេល​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​គោលបំណង់​ដើម្បី​អប់រំ​ និង​ផ្សព្វផ្សាយ​ដល់​ប្រ​ជ​ពលរដ្ឋ​ទួទៅ ជា​ពិសេស​ក្រុម​យុវជន ក៏​ដូច​ជា​បុរស និង​ក្មេង​ប្រុស​ចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ​និង​ក្មេង​ស្រី​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព

​​​