និស្សិត​២០០​នាក់​មក​ពី​​១៣ខេត្ត​-​ក្រុង ចូលរួម​ប្រឡង​ជ្រើសរើស​អាហារូបករណ៍​វិញ្ញាសា​សម្តេច​ក្រឡាហោម ស ខេ​ង

ខេត្តសៀមរាប ៖ ​បេក្ខជន​ជា​និស្សិត​ប្រមាណ​ជា​២០០​នាក់មក​ពី​ខេត្ត​-​ក្រុង​ចំនួន​១៣ ​បាន​ចូលរួម​ប្រឡង​អាហារូបករណ៍​លើ​​ថ្លៃ​ឈ្នួល​​​សិក្សា​១០០%​ ​សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០​កន្លែង ​ក្នុង​ឆ្នាំ​សិក្សា២០១៥-២០១៦ របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ។

ការ​​ប្រឡង​បាន​​ប្រព្រឹត្ត​ទៅ​នៅ​​សាកលវិទ្យាល័យ​សៅ​ស៍​ អ៊ី​ស​ថ៍ ​អេ​យ​សៀ កាលពីវេលា​​ម៉ោង​០៧​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៣០ ​វិច្ឆិកា ​២០១៥ ​ដែល​មាន​ឃើញ​វត្តមាន​​ចូលរួម​កាត់​វិញ្ញាសា​ដោយ​​លោក​រស់ ប៊ុ​ន​ធី ជា​​សាកល​​វិទ្យា​ធិ​ការ​ប្រតិបត្តិ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​សៀន សុ​វ​ណ្ណា សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ និង​អម​ដោយ​គណៈប្រតិភូ​ជា​ច្រើន​រូប​ទៀត ដូច​ជា​លោក​សាកល​វិទ្យា​ធិ​ការ​រង ព្រឹទ្ធបុរស ប្រធាន​​ដេ​ប៉ា​តឺ​ម៉​ង់ និង​ប្រធាន​ការិយាល័យ​សិក្សា​នៃ​សាកលវិទ្យាល័យសៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ ដែល​ជា​គណៈកម្មការ​នានា​សម្រាប់​គ្រប់គ្រង​ដំណើរការ​ប្រឡង​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព