សហគ្រិន​​​​២​រូប​ដែល​ក្លាយ​ជា​មហាសេដ្ឋី​​​ដោយ​សារ​ Facebook


សហគ្រិន​​​​២​រូប​ដែល​ក្លាយ​ជា​មហាសេដ្ឋី​​​ដោយ​សារ​ Facebook

បណ្ដាញ​សង្គម​យក្ស​ ​​​​Facebook​ ​ដែល​បាន​ចាប់​ផ្ដើម​​បើក​តាំង​ពី​ឆ្នាំ​២០០៤​មក​ បាន​ធ្វើ​ឲ្យថ្នាក់​ដឹក​នាំ​​កំពូល​របស់ក្រុមហ៊ុន​​ជា​ច្រើន​នាក់​​​​ក្លាយ​ជា​សេដ្ ឋី​មាន​ទឹក​ប្រាក់​វាល់​លាន។ ​មិន​មែន​មាន​តែ​ថ្នាក់​ដឹក​នាំ​​​របស់ក្រុមហ៊ុន​​​​នោះ​ទេ​ សូម្បី​តែ​សហគ្រិន​ដទៃ​ក៏​មាន​បាន​ដោយ​សារ​បណ្ដាញ​សង្គម​នេះ​ដែរ។

 

 

Jan Koum

 

សហគ្រិន​​​​២​រូប​ដែល​ក្លាយ​ជា​មហាសេដ្ឋី​​​ដោយ​សារ​ Facebook
អ្នក​ដែល​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​គេ​ពី​ Facebook មិន​មាន​ជា​បុគ្គលិក​ជំនាន់​ចាស់​ឬ​ក៏​ជា​សហ​ស្ថាបនិក​នោះ​ទេ ប៉ុន្តែ​គឺ​ជា​សហគ្រិន​ម្នាក់​ដែល​បាន​លក់​កម្មវិធី​របស់​ខ្លួន​ឲ្យ​ទៅ​​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នេះ។ Jan Koum គឺ​ជាសហគ្រិន​វ័យ​៣៩​ឆ្នាំ​​ម្នាក់​ដែល​បាន​បង្កើត​កម្មវិធី​ផ្ញើ​សារ​​ Whatsapp ឡើង​​ ដោយ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៤​ គេ​បាន​លក់​កម្មវិធី​នេះ​ទៅ​ឲ្យ​ Facebook ក្នុង​តម្លៃ​ដល់​ទៅ​២២​ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន​បុរស​សញ្ជាតិ​អ៊ុយក្រែន​រូប​នេះ​មាន​តម្លៃ​ខ្លួន​ ៨,៨​ពាន់​លាន​ដុល្លារ។

 

 

Palmer Luckey

 

សហគ្រិន​​​​២​រូប​ដែល​ក្លាយ​ជា​មហាសេដ្ឋី​​​ដោយ​សារ​ Facebook

 

គាត់​គឺ​ជា​បុគ្គល​ម្នាក់​ដែល​ក្មេង​ជាង​គេ​ក្នុង​ចំណោម​បុគ្គល​ទាំង​ប្រាំពីរ​ដែល​មាន​បាន​ដោយ​សារ​ Facebook។ កាល​ពី​គាត់​អាយុ​២១​ឆ្នាំ​ ក្រុមហ៊ុន​ Facebook បាន​ទិញ​យក​ក្រុមហ៊ុន​​ Oculus របស់​គាត់​ក្នុង​តម្លៃ​២,៣​ពាន់​លាន​ដុល្លារ។ Palmer Luckey ដែល​បច្ចុប្បន្ន​មាន​វ័យ​២៣​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា​ គេ​បាន​ផលិត​ឧបករណ៍​ Oculus តាំង​ពី​នៅ​វ័យ​ជំទង់​មក​ម្ល៉េះ។ ដំបូង​ឡើយ​គាត់​ទទួល​បាន​មូលនិធិ​សម្រាប់​គម្រោង​ការ​របស់​ខ្លួន​តាម​រយៈ​ Kickstater ដោយ​​​អាច​រៃ​អង្គាស​​បាន​​​ទឹក​ប្រាក់​​ចំនួន​២,៤​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​មួយ​ខែ។ បច្ចុប្បន្ន​មហាសេដ្ឋី​វ័យ​ក្មេង​រូប​នេះ​មាន​តម្លៃ​ខ្លួន​ ៧០០​លាន​ដុល្លារ៕​​

 

​​​​​​​​
​​​​​ចុច​អាន៖​ Facebook ឲ្យ​បុគ្គលិក​​​ដែល​មាន​កូន​តូច​ទាំង​អស់​ ​អាច​សម្រាក​៤​ខែ

 

 

សហគ្រិន​​​​២​រូប​ដែល​ក្លាយ​ជា​មហាសេដ្ឋី​​​ដោយ​សារ​ Facebook

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ Forbes​​​​​​​​​

នាំមកជូនដោយ

សហគ្រិន​​​​២​រូប​ដែល​ក្លាយ​ជា​មហាសេដ្ឋី​​​ដោយ​សារ​ Facebook