មនុស្ស​ប្រុស​ស្រី​១៤​នាក់ ពុល​នំ​តា​ប៉ែ ក្នុង​ពិធីបុណ្យ​ដា​ភូមិ​នៅ​ខេត្តកំពត​

កំពត: ​ប្រជាពលរដ្ឋ ប្រុស និង​ស្រី​ចំនួន​១៤​នាក់ បាន​ពុល​នំ​តា​ប៉ែ ខណៈ​ពួកគាត់​ជួបជុំគ្នាបរិភោគ នៅផ្ទះ​ឈ្មោះ​រស់ ជេ​ង ។ ហេតុការណ៍​ពុល​នំ​តា​ប៉ែ​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​៣០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​កោះ​ត្រាច ឃុំស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។​

​ជនរងគ្រោះ​ដែល​ហូប​នំ​តា​ប៉ែ បណ្តាល​ឲ្យ​ពុល​ខាងលើ សុទ្ធ​តែមាន ទីលំនៅ​ក្នុងភូមិឃុំ​កើតហេតុ ហើយ​អ្នកធ្វើ​តា​ប៉ែ ឈ្មោះ​រស់ ជេន ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជា​អ្នកធ្វើ​តា​ប៉ែ​ឲ្យគេ​ហូប ក៏ត្រូវ​រងគ្រោះ​ក្នុង​ការហូប​តា​ប៉ែ របស់​ស្នាដៃ​ខ្លួនឯង​ធ្វើ​ផងដែរ​។​

​តាម​មន្ត្រីនគរបាល​បានអោយដឹងថា ជនរងគ្រោះ​ទាំងអស់ បានមក​ជួបជុំគ្នា ក្នុងពិធីបុណ្យ​ដា​ភូមិ ដែល​រៀបចំ​នៅក្រោម ដើម​ពោធិ៍ មុខ​សាលាឃុំ​ស្វាយ​ទងខាងត្បូង ហើយ​បាន​ជុំគ្នា ហូប​តា​ប៉ែ​នៅផ្ទះ​រស់ ជេន ខាងលើនេះ​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង​ភ្លាម ប្រជាពលរដ្ឋនិង​សមត្ថកិច្ច​បាន​ប្រញាប់​បញ្ជូន​ជនរងគ្រោះ ទាំងនោះ​ទៅ​ព្យាបាល​នៅ​​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច រីឯ​អ្នកមាន​អាការ​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនទៅ​ព្យាបាលនៅ​ប្រទេស វៀតណាម ។ ក្នុងករណីនេះ កម្លាំង​សមត្ថកិច្ច បាននិងកំពុង​តែធ្វើកា​រ​ស៊ើប​អ​ង្គេ​ត ៕​

មនុស្ស​ប្រុស​ស្រី​១៤​នាក់ ពុល​នំ​តា​ប៉ែ ក្នុង​ពិធីបុណ្យ​ដា​ភូមិ​នៅ​ខេត្តកំពត​

មនុស្ស​ប្រុស​ស្រី​១៤​នាក់ ពុល​នំ​តា​ប៉ែ ក្នុង​ពិធីបុណ្យ​ដា​ភូមិ​នៅ​ខេត្តកំពត​