លោក ឱម យ៉ិនទៀង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ស្តីពី ការបង្ការ ទប់ស្កាត់ និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ នៅ​ប្រ៊ុយណេ​

ភ្នំពេញ: លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១១ នៃ​ភាគី​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការបង្ការ ទប់ស្កាត់ និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ឬ​ហៅ​កាត់​ថា ស៊ី​ផេ​ក​(SEA-PAC) ចាប់ពី​ថ្ងៃទី​១​ដល់ទី​៣​ខែធ្នូ​ឆ្នាំ​២០១៥ នៅ​ទីក្រុង​បាន់​ដា ស៊េរី​ប៊ី​ហ្គា​វ៉ាន់ ប្រទេស​ប្រ៊ុយណេ​។​

​កិច្ចប្រជុំ​ស៊ី​ផេ​ក លើក​ទី​១១ ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ប្រទេស​នីមួយៗ​ក្នុង​អាស៊ាន​បន្ត​ពិភាក្សា​និង​ចែករំលែក​បទពិសោធន៍​ថ្មីៗ ក្នុងការ​ពង្រឹងសមត្ថភាព​ការងារ​ប្រឆាំង​អំពើពុករលួយ​នៃ​ទីភ្នាក់ងារ​ឬ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​របស់​ប​ណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ជួយ​ពង្រឹង​ការងារ​ស្ថាប័ន​ជាតិ​របស់ខ្លួន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​តំបន់​ក្នុងចំណោម​បណ្តា​ប្រទេស​សមាជិក​ទាំងអស់​ប្រកបដោយ​ប្រសិទ្ធភាព​។​

​កិច្ចប្រជុំ​នេះ ផ្តោតទៅលើ​ប្រធានបទ​ចំនួន​២ គឺ​១)​ការបង្ការ​អំពើពុករលួយ​តាមរយៈ​ការអប់រំ និង​២)​ការបង្ការ​អំពើពុករលួយ​ក្នុងចំណោម​យុ​ជន​៕​