គម្រប់​ខួប​កូន​ស្លាប់​ពីរ​ឆ្នាំ ឪពុក Paul Walker ប្ដឹង​ក្រុមហ៊ុន Porsche សារ​ជា​ថ្មី

គម្រប់​ខួប​កូន​ស្លាប់​ពីរ​ឆ្នាំ ឪពុក Paul Walker ប្ដឹង​ក្រុមហ៊ុន Porsche សារ​ជា​ថ្មី

ក្នុង​ថ្ងៃ​គម្រប់​ខួប​គ្រប់​ពីរ​ឆ្នាំ​ក្រោយ​ពេល​តារា​សម្ដែង​អាមេរិក Paul Walker ស្លាប់​ទៅ ឪពុក​របស់​លោក​ក៏​ដូច​ជា​គ្រួសារ​បាន​សម្រេច​​ចិត្ត​តាម​ប្ដឹង​ក្រុមហ៊ុន​រថយន្ត Porsche ដល់​ទី​បញ្ចប់​ដើម្បី​ទារ​រក​យុត្តិធម៌​ឲ្យ​តារា​សម្ដែង​មួយ​នេះ។

 

គម្រប់​ខួប​កូន​ស្លាប់​ពីរ​ឆ្នាំ ឪពុក Paul Walker ប្ដឹង​ក្រុមហ៊ុន Porsche សារ​ជា​ថ្មី
 

គេហទំព័រ E! Online បាន​ឲ្យ​ដឹង​ថា លោក Paul Walker III បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ក្រុង​ Los Angeles ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​កូន​ប្រុស​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០១៣។លោក​ឪពុក​ម្នាក់​នេះ​​បាន​លើក​យក​ហេតុផល​របស់​ខ្លួន​ថា​រថយន្ត​ម៉ាក Porsche Carrena GT 2005 គឺ​ត្រូវ​ផលិត​ឡើង​ដោយ​គ្មាន​ត្រូវ​តាម​ស្តង់​ដា​ ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​បាត់បង់​ជីវិត។ យ៉ាងណាក៏ដោយ គេ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​នោះ​ទេ។

 

គម្រប់​ខួប​កូន​ស្លាប់​ពីរ​ឆ្នាំ ឪពុក Paul Walker ប្ដឹង​ក្រុមហ៊ុន Porsche សារ​ជា​ថ្មី

រូបភាពចុង​ក្រោយ​របស់ Paul នៅ​ក្បែរ​រថយន្តជួប​ឧបទេ្ទវហេតុ

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​នេះ កូន​ស្រី​របស់​តួ​រឿង “Fast & Furious” នាងMeadow Walker ក៏​ធ្លាប់​បាន​ប្ដឹង​ក្រុមហ៊ុន​រថយន្ត​ខាងលើ​ម្ដង​រួច​មក​ហើយ​ដោយ​យក​មូលហេតុ​ដូច​នឹង​លោកតា​របស់​ខ្លួន​ដែរ។ យ៉ាងណាមិញ នៅ​ពេល​នោះ Porsche បាន​បដិសេធ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧបទ្ទវហេតុ​មួយ​នេះ ដោយ​អះអាង​ថា​កំហុស​គឺ​ស្ថិត​នៅ​លើ​អ្នក​បើក​បរ​ខ្លួន​ឯង៕

 

ចុចអានPorsche ប្រាប់​ថា Paul Walker ជា​អ្នក​បង្កហេតុ​ស្លាប់​ដោយ​ខ្លួន​ឯង

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖eonline