សភា​សិទ្ធិមនុស្ស​អាស៊ាន​អំពាវនាវ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​បក្ស​ប្រឆាំង

សភា​អាស៊ាន​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លោក សម រង្ស៊ី និង​ធានា​សុវត្ថិភាព ព្រមទាំង​សេរីភាព​ជូន​តំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង។

សេចក្ដី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃទី ៣០ វិច្ឆិកា ហៅ ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា ជា​ការ​បំផ្លាញ​ពន្លក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប្រធាន​សភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស លោក Charles Santiago មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ការ​វិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា គឺ​ជា​ក្ដី​ព្រួយ​បារម្ភ​របស់​សមាជិក​សភា​គ្រប់​រូប​នៅ​អាស៊ី​អាគ្នេយ៍។

លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​សេរីភាព​ពេញលេញ​ចំពោះ​ការ​ចូលរួម​ក្នុង​ជីវិត​នយោបាយ​របស់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។