គីរីវង់​​កំពុង​​ជួសជុល​ទីលាន​ផ្ទាល់​ខ្លួន​​គ្រោង​​ឲ្យ​រួច​ក្នុង​រយៈ​ពេល​ពីរ​ខែ​ទៀត


គីរីវង់​​កំពុង​​ជួសជុល​ទីលាន​ផ្ទាល់​ខ្លួន​​គ្រោង​​ឲ្យ​រួច​ក្នុង​រយៈ​ពេល​ពីរ​ខែ​ទៀត

ក្លិប​​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ​កំពុង​​​​​​ជួសជុល​ទីលាន​ស្មៅ​ធម្មជាតិ​ផ្ទាល់​ខ្លួន​​​នៅ​មជ្ឈមណ្ឌល​ជាតិ​កីឡា​ក្រុង​ដូន​កែវ ​ខេត្ត​តាកែវ​​ដែល​គ្រោង​​ធ្វើ​ឲ្យ​រួច​ក្នុង​រយៈ​ពេល​២ ខែ​ទៀត។

 

គីរីវង់​​កំពុង​​ជួសជុល​ទីលាន​ផ្ទាល់​ខ្លួន​​គ្រោង​​ឲ្យ​រួច​ក្នុង​រយៈ​ពេល​ពីរ​ខែ​ទៀតស្មៅ​ធម្មជាតិ​​នៃ​ទីលាន​គីរីវង់​សុខសែន​ជ័យ

 

លោក ផាន់​​ ចាន់​ផាត​ គ្រូ​ជំនួយ​របស់​ក្លិប​​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា ​ក្លិប​របស់​លោក​កំពុង​ជួសជុល​​បរិវេណ​ទី​លាន​ស្មៅ​ធម្មជាតិ​ផ្ទាល់​ខ្លួន​ ដែល​​ទុក​សម្រាប់​ធ្វើ​ម្ចាស់​ផ្ទះ​ទទួល​​​ក្រុម​ភ្ញៀវ​​ក្នុង​កម្ម​វិធី​ប្រកួត​ផ្សេងៗ។  ​​សព្វ​​​ថ្ងៃ ស្មៅ​នៅ​លើ​ទី​លាន​បាន​ជួសជុល​រួចរាល់​​ និង​កំពុង​សាង​សង់​បន្ទប់​ទឹក​ បន្ទប់​ផ្លាស់​សំលៀក​បំពាក់ កន្លែង​អង្គុយ​​ទស្សនា​​ ដែល​អាច​ផ្ទុក​អ្នក​មើល​បាន​ចន្លោះ​ពី​ ៧០០ ទៅ​៨០០​នាក់ និង​កំពុង​មមាញឹក​​ចាក់​​ដី​បន្ថែម​តំបន់​ជុំ​វិញ​ទីលាន។

 

គ្រូ​ជំនួយ​រូប​នេះ​បន្ថែម​ថា កន្លែង​អង្គុយ​ទស្សនា​បាន​ចាប់​ផ្ដើម​ធ្វើ​​ជាង​កន្លះ​ខែ​មក​ហើយ​។  ​ចំណែក​កីឡដ្ឋាន​​​នេះ​នឹង​ដាក់​ឈ្មោះ​ថា គីរីវង់ Stadium ​ដែល​​គ្រោង​ជួសជុល​ឲ្យ​បាន​រួចរាល់​ទាំង​ស្រុង​មុន​ការ​ប្រកួត​ Hun Sen Cup ចាប់​ផ្ដើម​។ ទីលាន​នេះ​ នឹង​ធ្វើ​ឲ្យ​បាន​ស្អាត ល្អ​​ដូច​​កីឡដ្ឋាន​ខេត្ត​​ស្វាយរៀង ពី​ព្រោះ​អ្នក​សាង​សង់​ជា​មនុស្ស​តែ​ម្នាក់។

 

​ការ​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup 2016 លើក​ទី១០ ឆ្នាំ​២០១៦ នឹង​ចាប់​ផ្ដើម​វគ្គ​បឋម​តាម​តំបន់ នៅ​ថ្ងៃ​ទី​០៩ ខែ​មករា​ ឆ្នាំ​២០១៦ ខាង​មុខ៕

 

គីរីវង់​​កំពុង​​ជួសជុល​ទីលាន​ផ្ទាល់​ខ្លួន​​គ្រោង​​ឲ្យ​រួច​ក្នុង​រយៈ​ពេល​ពីរ​ខែ​ទៀត

 

គីរីវង់​​កំពុង​​ជួសជុល​ទីលាន​ផ្ទាល់​ខ្លួន​​គ្រោង​​ឲ្យ​រួច​ក្នុង​រយៈ​ពេល​ពីរ​ខែ​ទៀត

 

គីរីវង់​​កំពុង​​ជួសជុល​ទីលាន​ផ្ទាល់​ខ្លួន​​គ្រោង​​ឲ្យ​រួច​ក្នុង​រយៈ​ពេល​ពីរ​ខែ​ទៀត

 

​​​អត្ថបទ៖ ស្រី សុណ្ណដារ៉ា
រូប​ថត​៖ ផ្ដល់​ឲ្យ​