Liverpool កំពុង​ចែចូវ Reus និង Hummels របស់​Dortmund

​កីឡា​៖​ក្លិប​ហង្ស​ក្រហម Liverpool ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp ដែល​អត​តី​អ្នកដឹកនាំ​ក្រុម Borussia Dortmund ត្រូវបាន​គេ​រាយការណ៍​ថា កំពុង​តាម​ចែចូវ​កីឡាករ​ឆ្នើម​២​រូប​របស់​ក្លិប Dortmund គឺ​ខ្សែបម្រើ Marco Reus និង​ខ្សែការពារ Mats Hummels ឲ្យ​មកលេង​នៅ​ទឹកដី Anfield នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ក្នុង​ខែមករា​។​

​យោងតាម​ប្រភពពី Metro កីឡាករ Reus ក្លាយជា​គោលដៅ​ចម្បង​របស់​ក្លិប​មាន​មូលដ្ឋាន​នៅ​តំបន់ Merseyside ក្នុង​រយៈពេល​១៨​ខែ​ចុងក្រោយ ហើយ​ការមកដល់​របស់ Klopp ដែលជា​អតីត​អ្នកចាត់ការ Dortmund អាចជា​ក្ដីសង្ឃឹម​មួយ​ដែរ​សម្រាប់ Liverpool​។​

​គួរ​បញ្ជាក់ថា ការប្រយុទ្ធ​របស់ Liverpool នៅក្នុង​ទឹកដី​ហាក់​មិនសូវមាន​ប្រសិទ្ធភាព​ប៉ុន្មាន​នោះទេ គិត​ចាប់តាំងពី​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​មក​ដឹកនាំ ពោលគឺ​ពួកគេ​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​ប៉ុណ្ណោះ ក្នុង​៣​ប្រកួត​ចុងក្រោយ​នៅ Premier League ផ្ទុយស្រឡះ​ពី​ការលេង​ក្រៅ​ទឹកដី ដែល Liverpool អាច​ស៊ុត​បញ្ចូល​ទី​បាន​៧​គ្រាប់ យកឈ្នះ​ក្រុម​ខ្លាំង​២ គឺ Man City និង Chelsea៕

Liverpool កំពុង​ចែចូវ Reus និង Hummels របស់​Dortmund