ប៉ូលិស​ការ​ពារ​ព្រំ​ដែន​ចាប់​ខ្លួន​ជន​សង្ស័យ​២នាក់​បម្រុង​ឆ្លង​ដែន​យក​កញ្ឆា​ក្រៀម​ទៅ​លក់​នៅ​វៀត​ណាម

ខេត្ត​តាកែវ​​៖ ជន​សង្ស័យ​២នាក់​ក្នុង​ចំណោម​បក្ស​ពួក​៣​នាក់​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​៦០៣ ចាប់ខ្លួន​ រួម​ជាមួយ​កញ្ឆា​​ក្រៀម​វេច​ជា​កញ្ចប់ បញ្ជូន​ឱ្យ​ប៉ូលិស​ស្រុក​គិរី​វង់​ចាត់​ការ​បន្ត​ បន្ទាប់ពី​ជន​សង្ស័យ​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា​មាន​បំណង​យកកញ្ឆា​ក្រៀមឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​។

ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៩ និង​៣៥​នាទី​យប់​ នៅ​ចំណុច​ប៉ុស្តិ៍​ព្រំ​ដែន​កំណប់ ភូមិ​កំណប់​ ឃុំ​កំណប់​ ស្រុក​គិរី​​វង់​។

លោក​វរ​សេនីយ៍​ទោ​ យុគ សារ៉ាត់ អធិការ​នគរ​បាល​ស្រុក​គិរី​វង់​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ប៉ូលិស​ព្រំ​ដែន​ចាប់​ខ្លួន​ ឈ្មោះ​អ៊ាន ដាលីន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់​នៅ​ភូមិ​ជ្រោយ​ស្លែង ឃុំ​ព្រះ​បាទ​ជាន់​ជុំ ស្រុក​គិរី​វង់​ និង​ឈ្មោះ​អេ តាំង​នី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់​នៅ​ភូមិ​ដើម​ស្លែង​ ឃុំ​កំណប់ ស្រុក​គិរី​វង់​ ចំណែក​ជន​សង្ស័យ​ដែល​រត់​គេច​ខ្លួន​ឈ្មោះ​វី រតនៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់​នៅ​ភូមិ​ជ្រោយ​​ស្លែង ឃុំ​ព្រះ​បាត​ជាន់​ជុំ ស្រុក​គិរី​វង់​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​