ពិធី​ប្រគល់​ប័ណ្ណ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ជាង​១.០០០​ក្បាល​ដី​ជូន​ប្រជា​ពលរដ្ឋនៅ​ឃុំ​អណ្តូង​ថ្ម​

​ខេត្ត​ព្រះ​សីហ​នុ ៖ ប័ណ្ណ​សម្គាល់​ម្ចាស់​អចលនវត្ថុជាង​១.០០០​ក្បាលដីនៅ​ក្នុង​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ត្រូវ​បាន​ធ្វើ​ពិធី​ប្រ​គល់​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ក្រោម​អធិបតីភាពលោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ  កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា​ ២០១៥ នៅ​ក្នុងទីធ្លា​វត្ត​មុន្នី​សារ​ព្រឹក ស្ថិត​ក្នុង​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់​ ​។ 

ពិធី​នោះ​មានកា​រអញ្ជើញ​ចូលរួម​ពី​សំណាក់​អ​ជ្ញា​ធរ​ពាក់ព័ន្ធ អ​ជ្ញា​ធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ  ។  

​​លោក​យន្ត មិន​ អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​មាន​ម​តិសំណេះសំណាល​ផ្តាំផ្ញើដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ដែល​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​នេះថា សូម​ទទួលយក និង​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សេង​ៗ​ឲ​បាន​ស្របច្បាប់ និង​គោរព​តាម​ក្បាលដី​ជាក់ស្តែង​ក្នុង​ប័ណ្ណ កុំ​ឲ​មាន​ទំនាស់​ដីធ្លី និង​គោរព​ដី​ជា​ទ្រព្យ​សាធារណៈ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព