ប្រកាស​អាសន្ន​ផ្សែង​អ័ព្ទ​នៅ​តំបន់​ក្រុង​ប៉េ​កាំ​ង

ទីក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា នៅ​តែ​ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​ពណ៌​ទឹកក្រូច​ជា​កម្រិត​ប្រកាស​អាសន្ន​ខ្ពស់​ទី​២ ពី​ការ​បំពុល​ដោយ​ផ្សែង​អ័ព្ទ ដោយ​ផ្អាក​ការងារ​សាងសង់ ហើយ​អំពាវនាវ​ដល់​ប្រជាជន​ឱ្យ​ស្ថិត​ក្នុងផ្ទះ ។ បែប​នេះ​កើត​មាន​នា​ថ្ងៃ​ដែល​នៅ​ក្រុងប៉ារីស​ចាប់ផ្តើម​សន្និសីទ​អន្តរជាតិ​ស្តី​ពី​បរិយាកាស​ហៅ COP21 ដោយ​មាន​មេដឹកនាំ​ពិភពលោក​ច្រើន​រូប​ចូលរួម ។

ក្រសួង​ការពារ​បរិស្ថាន​ចិន​គូសបញ្ជាក់​ថា ការ​បំពុល​នេះ​មាន​សភាព​ខ្លាំងក្លា បណ្តាល​មក​ពី​សភាពការណ៍​ឧតុនិយម​អាក្រក់ ។ ការ​បញ្ចេញ​ឧស្ម័ន​ជា​ប្រពៃណី​មានការ​កើនឡើង​ខ្ពស់​នៅ​ភាគ​ខាងជើង​ចិន​នា​រដូវរងា​មក​ពី​ការ​ដុត​កំ​ដៅ​នៅ​តាម​ទីក្រុង ព្រមទាំង​មក​ពី​មាន​ខ្យល់​បោកបក់​ខ្សោយ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​នាំ​ឱ្យ​ការ​បំពុល មិន​ត្រូវ​បាន​ខ្យល់​ជួយ​ផាត់​ចេញ ។

នេះ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៥ ដែល​អាជ្ញាធរ​ចេញ​ការ​ប្រកាស​អាកាស​ពី​ការ​បំពុលបរិយាកាស​កម្រិត​ពណ៌​ទឹកក្រូច បន្ទាប់​ពី​ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​ដែល​មាន​ន័យ​ថា ផ្សែង​ពុល​មាន​ក្រាស់ គ្រោង​សម្រាប់​៣​ថ្ងៃ​ជាប់​ៗ​គ្នា ។

នា​ថ្ងៃ​ទី​៣០ វិច្ឆិកា គុណភាព​ខ្យល់​ក្នុង​សង្កាត់​មួយ​ចំនួន​នៃ​ក្រុង​ប៉េ​កាំ​ងរ​ង​ការ​បំពុល​រហូត​ដល់​កម្រិត​៥០០ ជា​កម្រិត​ខ្ពស់​បំផុត ។ ការ​បំពុល​កម្រិត​ត្រឹម​ចាប់ពី​៣០០​ទៅ អាជ្ញាធរ​ប្រកាស​ដល់​ប្រជាជន​កុំឱ្យ​ចេញ​ក្រៅ​ផ្ទះ​ហើយ ។

ផ្នែក​ការពារ​បរិស្ថាន​ក្រុង​ប៉េ​កាំ​ង​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា បាន​ស្នើ​ដល់​បណ្តា​រោងចក្រ​ឱ្យ​កម្រិត​រហូត​ដល់​ផ្អាក​ផលិតកម្ម រួច​ការងារ​សាងសង់​ត្រូវ​បញ្ឈប់​ក្នុង​រដ្ឋធានី​ទាំងមូល ៕