ជនបរទេសម្នាក់ បង្ហោះវីដេអូភ្ញាក់ផ្អើល ពេលឃើញសម្រស់ ទឹកធ្លាក់ធម្មជាតិ នៅព្រំដែនកម្ពុជា ថាជាទឹកធ្លាក់ ធំបំផុតក្នុងលោក (មានវីដេអូ)

ព្រំដែនកម្ពុជា-ឡាវ៖ ជនបរទេសម្នាក់ បានបង្ហោះវីដេអូឃ្លីបមួយ នៅលើបណ្តាញសង្គម កាលពីពេលថ្មីៗនេះ ត្រូវបានអ្នកលេងហ្វេសប៊ុក នាំគ្នាចែករំលែក និងចូលទស្សនាយ៉ាងច្រើន។

ជនបរទេសម្នាក់ បង្ហោះវីដេអូភ្ញាក់ផ្អើល ពេលឃើញសម្រស់ ទឹកធ្លាក់ធម្មជាតិ នៅព្រំដែនកម្ពុជា ថាជាទឹកធ្លាក់ ធំបំផុតក្នុងលោក (មានវីដេអូ)

ហាក់ដូចជាភ្ញាក់ផ្អើលខ្លាំង នឹងភាពអស្ចារ្យពីធម្មជាតិ ពេលបានឃើញសម្រស់ទឹកធ្លាក់ដ៏ធំសម្បើម នៅតំបន់ ព្រំដែនកម្ពុជា-ឡាវ ដែលខ្មែរយើងហៅថា ល្បាក់ខោន ចំណែកឡាវហៅថា Pha Pheng នោះ ជនបរទេសមួយរូប បានបង្ហោះវីដេអូ បង្ហាញពីចំណាប់អារម្មណ៍ និងភាពភ្ញាក់ផ្អើលរបស់ខ្លួន ព្រមទាំងបានអំពាវនាវដល់មនុស្សនៅជុំវិញពិភពលោកមកទស្សនាផ្ទាល់ ជាមួយនឹងពាក្យពេជន៍ សរសើរមិនដាច់ពីមាត់ជាច្រើនផងដែរ។

លោក Steve Hyde បាននិយាយក្នុងវីដេអូថា៖ "សួស្តីអ្នកទាំងអស់គ្នា! ស្វាគមន៍មកកាន់ព្រំដែនប្រទេសកម្ពុជា-ឡាវ។ ទីនេះគឺជាកន្លែងល្អបំផុតមួយ នៃទន្លេមេគង្គ ហើយប្រសិនបើអ្នកធ្វើការស្រាវជ្រាវតាម Google មើល អ្នកនឹងដឹងថាវាគឺជា តំបន់ទឹកធ្លាក់មួយដ៏ធំបំផុតក្នុងលោក ហើយមនុស្សភាគច្រើន មិនសូវបានដឹងថាវាមានវត្តមាននៅកម្ពុជានោះទេ! វាមានប្រវែងរហូតដល់ទៅ ៦គីឡូម៉ែត្រឯណោះ ហើយមានតែមួយគត់នៅកម្ពុជា! សូមនាំគ្នាមកទស្សនា នៅទីនេះ! នៅក្នុងប្រទេសកម្ពុជា! មកឃើញទឹកធ្លាក់ដ៏ធំបំផុត របស់កម្ពុជា នៅក្នុងពិភពលោក!"៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត