បេ​នី​តេស​៖ រ៉ូ​ណា​ល់​ដូ នៅ​តែ​ជា​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​ចិត្ត​លោក

លោក​រ៉ា​ហ្វា​អេ​ល បេ​នី​តេស គ្រូបង្វឹក​ក្លិប Real Madrid បាន​ចេញ​មុខការ​ពារ​កីឡាករ​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ខ្សែបម្រើ​ប្រយុទ្ធ​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ថា រ៉ូ​ណា​ល់​ដូ​នៅ​តែ​លេង​បាន​ល្អ ទោះបី​បាត់​ឱកាស​ស៊ុត​បញ្ចូល​ទី​ជា​ច្រើន​លើក ក្នុង​ការ​ប្រកួត​ដែល​Real Madrid  យកឈ្នះ​ក្លិប Eibar 2-0  កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ក៏​ដោយ ។

ទោះបី​រ៉ូ​ណា​ល់​ដូ បាត់បង់​ឱកាស​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្លិប​នៅ​នាទី​ទី​១៥ និង​នាទី​ទី​៨២ ក៏​លោក​រ៉ា​ហ្វា​អេ​ល បេ​នី​តេស ថ្លែង​ថា លោក​ពេញចិត្ត​ទម្រង់​លេង​របស់​រ៉ូ​ណា​ល់​ដូ ដែល​មានឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​គូប្រកួត​ច្រើន ប៉ុន្តែ​មិន​មានសំណាង ។ ម្យ៉ាងទៀត កីឡាករ​គ្រប់​រូប​ក៏​មាន​ចំណែក​ជួយ​ឱ្យ​ក្លិប​ទទួល​បាន​ជ័យជម្នះ​លើក​នេះ​ដែរ ។ នេះ​ជា​សមិទ្ធផល​របស់​ក្លិប​ដែល​បាន​ពី​ការ​រួមចិត្តរួមគំនិត​គ្នា​ជា​ធ្លុង​មួយ ៕