Arsenal ទទួល​ការ​រិះគន់​ពី​ក្រុម​បរិស្ថាន​ដែល​ប្រើ​យន្តហោះ​ដឹក​កីឡាករ​ទៅ​ក្រុង​ណ័​រវិច

Arsenal កំពូល​ក្លិប​នៅ​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស កំពុង​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អភិរក្ស​បរិស្ថាន​លើ​ករណី​នាំ​កីឡាករ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​សួរសុខទុក្ខ​ក្លិប​Norwich City កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ខណៈ​ចម្ងាយ​ផ្លូវ​មាន​ប្រហែល​១៥០​គីឡូម៉ែត្រ​ពី​ក្រុង​ឡុ​ង​ដ៍ ឆ្ពោះទៅ​ក្រុង​ណ័​រវិច ប៉ុណ្ណោះ​។

លោក​អា​ស៊ែ​ង វ៉េង​ហ្គឺ​រ គ្រូបង្វឹក​ជនជាតិ​បារាំង​បាន​ឆ្លើយ​តប​ការ​រិះគន់​នេះ​ថា យើង​សម្រេចចិត្ត​ប្រើ​យន្តហោះ​បែប​នេះ ដោយសារ​មាន​ដំណឹង​ថា ផ្លូវថ្នល់​មួយ​ចំនួន​កំពុង​ជួសជុល​ដែល​អាច​ឱ្យ​យើង​ជួប​ការ​លំបាក ទើប​ប្រើ​យន្តហោះ​ជំនួស​វិញ ។ តាម​ធម្មតា យើង​មិន​ប្រើ​យន្តហោះ​ញឹកញាប់​ទេ ភាគច្រើន​គឺ​ជិះ​រថភ្លើង ប៉ុន្តែ​នេះ​ជា​ករណី​លើកលែង​មួយ ៕