គ្រូបង្វឹក Chelsea មិន​ខឹង​កីឡាករ កូ​ស្តា ដែល​បោះ​អាវ​រំលង​ក្បាល​លោក​ទេ

លោក​ចូ​សេ មូ​រី​ន​ញ៉ូ គ្រូបង្វឹក​ក្លិប​Chel sea ថ្លែង​ថា​៖ មិន​ចាប់អារម្មណ៍​លើ​កំហុស​កីឡាករ​ឌី​យេ​ហ្គោ កូ​ស្ដា ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​ក្លិប ដែល​បាន​បោះ​អាវ​ទៅ​លើ​កៅអី​ក្នុង​ពេល​អង្គុយ​ជា​កីឡាករ​បម្រុង​រំលង​ក្បាល​លោក​ទេ ។

លោក​បញ្ជាក់​ថា ប្រហែលកូ​ស្តា​ខឹង​មិន​បាន​ចូល​លេង​ហើយ​មើលទៅ​ទើប​បញ្ចេញ​កាយវិការ​បែប​ហ្នឹង ។ លោក​ម៉ូ​រី​ន​ញ៉ូ បាន​និយាយ​សម្រាល​ស្ថានការណ៍​ថា កូ​ស្ដា ស្ថិត​ក្នុង​ស្ថានភាព​ប្រក្រតី គ្មាន​បញ្ហា​អ្វី​ទេ ។ គេ​លេង​បាន​ល្អ​ហើយ​អារម្មណ៍​របស់​គេ​មាន​លក្ខណៈ​ធម្មតា​ជា​រៀងរាល់ថ្ងៃ ។ លោក​គ្មាន​បំណង​ឱ្យ​គេ​លេង​បម្រុង ឬ​ស្រែក​គំហក​ខ្លាំង​ដាក់​គេ​ក៏​ទេ​ដែរ ៕