គណៈកម្មការ​ព្រំដែន កម្ពុជា-វៀតណាម កំពុងសាងសង់ បង្គោលព្រំដែន លេខ៣០

រតនគិរី៖ គណៈកម្មការព្រំដែនកម្ពុជា និងវៀតណាមកំពុងស្ថាបនា បង្គោលព្រំដែលលេខ៣០ ដែលស្ថិតនៅច្រកព្រំដែន អន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរីខាងកម្ពុជា ទល់នឹងច្រកព្រំដែនអន្តរជាតិ ខាងវៀតណាមច្រកឡេថាញ់ ស្រុកដុងកឺ ខេត្តយ៉ាឡាយ ដែលការស្ថាបនានេះបានចាប់ផ្ដើម ជាផ្លូវការកាលពីថ្ងៃទី២០ ខែ វិច្ឆិកា ហើយគ្រោង នឹងបញ្ចប់ការសាងសង់ រយៈពេល១ខែនៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥ខាងមុខនេះ។

ទន្ទឹមជាមួយគ្នានេះផងដែរ ភាគីទាំងពីរក៏បានស្ថាបនាផ្លូវប្រវែង ជាង២០០ម៉ែត្រ សម្រាប់តភ្ជាប់រវាងច្រកអន្តរជាតិ ទាំងពីរផងដែរ។ ការស្ថាបនា និងពង្រីកផ្លូវនេះឲ្យចេញពីផ្លូវលំ ទៅជាផ្លូវដែលមានទទឹងប្រវែង ១៨ម៉ែត្រ ដើម្បីងាយស្រួលការធ្វើដំណើរ និងដឹកជញ្ជួនទំនិញឆ្លងកាត់។

លោក វរៈសេនីយ៍ឯក ស្រី ស៊ីដេត ក្រុមការងារខណ្ឌសីមា និងបោះព្រំដែនគោកលេខ៦ ខេត្តរតនគិរី តំណាងឲ្យក្រសួងការពារជាតិ បានថ្លែងប្រាប់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដែលបានចុះទៅយកព័ត៌មាន កាលពីព្រឹកថ្ងៃសុក្រ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ថា បង្គោលសីមាលេខ៣០ ត្រូវបានសាងសង់ឡើង ក្រោមការព្រមព្រៀងគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមកាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១១។    

ច្រកអន្តរជាតិអូរយ៉ាដាវ ដែលមានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពីក្រុងបានលុង ខេត្តរតនគិរី ដែលមានផ្លូវងាយស្រួលធ្វើដំណើរនោះ ត្រូវបានមន្រ្តីច្រកទ្វារព្រំដែន អះអាងថា មិនសូវជាមានទំនិញឆលងកាត់ ច្រើននោះទេ ក្រៅតែពីដំណាំកសិផលដូចជា ដំឡូងមី ស្វាយចន្ទីរ កៅស៊ូ ម្រេច ដែលនាំពីកម្ពុជាទៅ វៀតណាម។

ដោយឡែកពីវៀតណាម មកវិញមានដូចជា ឥវ៉ាន់ចាប់ហ៊ួយ គ្រឿងទេស និងបន្លែ បង្កាផ្សេងៗ។ ច្រកនេះក៏មានផងដែរការដឹកជញ្ជូន អ្នកជំងឺ របស់ខ្មែរ ដែលមានអាការៈធ្ងន់ធ្ងរ ឬជួបគ្រោះថ្នាក់ចរាចរណ៍ជាដើម ទៅព្យាបាលនៅវៀតណាម។ សម្រាប់ភ្ញៀវទេសចរត្រូវបានមន្រ្តីអះអាងថា មានដែរតែមិនច្រើន។

សូមបញ្ជាក់ថា នៅតំបន់ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ក្រៅពីមានផ្លូវចាក់កៅស៊ូងាយស្រួល ធ្វើដំណើរហើយនោះ នៅតំបន់នេះក៏មានតំបន់សេដ្ឋកិច្ចរួម មានសណ្ឋាគារ និងការស៊ីណូប្រណីតទំនើប លំដាប់ផ្កាយ៥  ស្ថានីយប្រេងឥន្ធនៈ ផែស្ងួតផងដែរ។ សណ្ឋាគារ និងការស៊ីណូដ៏ប្រណីតភាព ស្ថានីយប្រេងឥន្ធនៈ និងផែស្ងួត គឺជារបស់លោក ឧកញ៉ា ទ្រី ភាព ដែលបានធ្វើការអភិវឌ្ឍ ជាមួយទុនវិនិយោគរាប់លានដុល្លារ ដើម្បីឲ្យតំបន់ព្រំដែនកម្ពុជានេះ ក្លាយជាអ៊ួរអរ មិនស្ងាត់ជ្រងំ ដូចគ្រាដើមឡើយ។