កំដៅផែនដី អាចកើន ឡើងលឿន ជាងការរំពឹងទុក

(វិទ្យាសាស្ត្រ) ៖ កំដៅរបស់ភពផែនដី នឹងអាចកើនឡើង លឿនជាងការ រំពឹងទុក របស់ក្រុម អ្នកវិទ្យា សាស្រ្តកាលពី២ ទៅ ៣ឆ្នាំមុន។ ជាក់ស្តែង មូលហេតុនៃការកើនឡើងកំដៅ យ៉ាង ឆាប់រហ័សនេះ បណ្តាលមកពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដ៏ច្រើនលើសលប់ ទៅក្នុងស្រទាប់ បរិយាកាស ដែល ឧស្ម័នទាំងនោះភាគច្រើនជាឧស្ម័នមេតាន។

យោងតាមគេហទំព័រ ព័ត៌មានវិទ្យាសាស្រ្ត ចេញផ្សាយនៅថ្ងៃចន្ទ ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានឲ្យ ដឹងថា មនុស្សគឺជា អ្នកនាំឲ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលនៅក្នុងឧស្ម័ន ផ្ទះកញ្ចក់ទាំង នោះសុទ្ធសឹងតែផ្ទុកទៅ ដោយឧស្ម័នមេតាន ដែលភាគច្រើនត្រូវ បានគេស្គាល់ថាជា ឧស្ម័ននៃចំហេះ។

ដោយឡែក កាលពី ២ឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវមួយក្រុមបានសិក្សាឃើញថា ការបញ្ចេញ ឧស្ម័ន ផ្ទះកញ្ចក់នឹងកាន់តែ កើនឡើង នោះជាពេលដែលអាកាសធាតុ កាន់តែក្តៅកើនឡើង។ ហើយ នៅពេល ដែលអាកាសធាតុកាន់តែក្តៅឡើង ឧស្ម័នផ្ទះកញ្ចក់ក៏នឹងបញ្ចេញកាន់តែ កើនឡើងផងដែរ ដែលនេះគឺ ជាមូលហេតូ ដែលនាំឲ្យអាកាសធាតុ របស់ភពផែនដីកើនឡើង លឿនជាងការរំពឹងទុក៕

កំដៅផែនដី អាចកើន ឡើងលឿន ជាងការរំពឹងទុក