សត្វតោភ្នំ នៅកាលីហ្វញ៉ា កំពុងរងផលប៉ះពាល់ ដោយទង្វើមនុស្ស

ប្រែសម្រួល៖ ហង់ ច័ន្ទសុបញ្ញា

សេនតាគ្រូស ៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការសិក្សាស្រាវជ្រាវ ទៅលើតោភ្នំនៅក្នុង រដ្ឋកាលីហ្វញ៉ា បាន រកឃើញថា ឥរិយាបទរបស់ពួកគេកំពុង ទទួលរងផលប៉ះពាល់ដោយ ការអភិវឌ្ឍន៍របស់មនុស្ស ។ នេះបើយោង តាមគេហទំព័រព័ត៌មានវិទ្យាសាស្រ្ត Sciencedaily ចេញផ្សាយនៅថ្ងៃចនុ្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

ក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យនៃរដ្ឋ កាលីហ្វញ៉ា បាននិយាយថា ការសិក្សានេះ ត្រូវបានធ្វើឡើងអស់ រយៈពេលបីឆ្នាំ ទៅលើសត្វតោភ្នំចំនួន ២០ក្បាល ដោយពួកគេមាន គោលបំណងយល់ដឹងពីផលប៉ះពាល់នៃ ការ បែងចែកជំរក, ឥរិយាបទ និងបរិស្ថាន ជុំវិញខ្លួនរបស់ពួកវា ដើម្បីងាយស្រួលនៅក្នុងកិច្ចខិតខំប្រឹងប្រែង បង្កើន វិធានការអភិរក្ស ប្រភេទសត្វនេះឡើងវិញ ។

ជាមួយគ្នានេះដែរ សត្វតោភ្នំទាំង ២០នេះ ត្រូវបានគេចាប់យកទៅ កន្លែងស្រាវជ្រាវ ដោយការចាក់ថ្នាំសន្លប់ ព្រម ទាំងបានប្រើប្រាស់ប្រព័ន្ធ GPS ដើម្បីស្វែងរកទីតាំងរបស់ពួកវា ដើម្បីធ្វើការគណនាទីតាំង និងចំណីអាហាររបស់ ពួកវា។ ដោយឡែកមាត់ច្រករបៀងដែល ជាកន្លែង ដែលបានកំណត់អត្តសញ្ញាណរបស់សត្វតោភ្នំ PUMA ជា ធម្មតាធ្វើដំណើរ រវាងតំបន់នៃជម្រកដែលមានគុណភាពខ្ពស់ ៕

សត្វតោភ្នំ នៅកាលីហ្វញ៉ា កំពុងរងផលប៉ះពាល់ ដោយទង្វើមនុស្ស