សាលាឧទ្ធរណ៍​បដិសេធ​បណ្ដឹង​ជំទាស់​របស់​មេធាវី​លោក ហុង សុខហួរ​ដោយ​គ្មាន​មូលហេតុ

ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ បដិសេធ​នឹង​​បណ្ដឹង​ជំទាស់​របស់​មេធាវី​ការពារ​ក្ដី លោក ហុង សុខហួរ ដោយ​គ្មាន​មូលហេតុ លើ​ការ​ចាត់​របៀប​ដែល​តម្រូវ​ឲ្យ​ជន​ជាប់​ចោទ ដាក់​ភស្តុតាង​មុន​បន្ត​សវនាការ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ជា​ថ្មី​ទៀត។

បន្ទាប់​ពី​សវនាការ​ជាមួយ​មេធាវី​ការពារ​ក្ដី របស់​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង លោក ហុង សុខហួរ មក ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ឧទ្ធរណ៍ ក៏​សម្រេច​បដិសេធ​គ្មាន​មូលហេតុ​ឡើយ។

លោក ហុង សុខហួរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ សីហា បន្ទាប់​ពី លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​ថា លោក ហុង សុខហួរ ក្បត់​ជាតិ​ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ថា​ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។