អ្នក​នៅ​លីវ​ទាំង​ប្រុស​ស្រី​ នាំ​គ្នា​ចូល​រួម​​កម្មវិធី​ស្វែង​រក​ដៃ​គូ​ជីវិត


អ្នក​នៅ​លីវ​ទាំង​ប្រុស​ស្រី​ នាំ​គ្នា​ចូល​រួម​​កម្មវិធី​ស្វែង​រក​ដៃ​គូ​ជីវិត

ភាព​នៅ​លីវ​របស់​នារី​ៗ​ចិន​ចាប់​​ពី​អាយុ​២០​ឆ្នាំ​ ដល់​​៣០​ឆ្នាំ​​​ជា​ច្រើន​​​​នាក់​ បាន​​ចោទ​ជា​បញ្ហា​​មួយ​​ក្នុង​ទី​ក្រុង​មួយ​ចំនួន​របស់​ប្រទេស​ចិន។ ហេតុ​ដូច​នេះ​ហើយ​ទើប​ទី​ក្រុង​​ធំ​ៗ​នៃ​ខេត្ត​​ជា​ច្រើន​របស់​ចិន​​ បាន​បង្កើត​ឲ្យ​​មាន​មធ្យោបាយ​​​ដើម្បី​​សម្រួល​​បញ្ហា​ខាង​លើ។

 

អ្នក​នៅ​លីវ​ទាំង​ប្រុស​ស្រី​ នាំ​គ្នា​ចូល​រួម​​កម្មវិធី​ស្វែង​រក​ដៃ​គូ​ជីវិត
 

 
ព្រឹត្តិការណ៍​​ស្វែង​រក​ដៃ​គូ​​ជីវិត​​ដ៏​​​ធំ​មួយ ​​បាន​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ Hangzhou នៃ​ខេត្ត​ Zhejiang កាល​ពី​ថ្ងៃ​អាទិត្យ ២៩ វិច្ឆិកា ​ម្សិល​មិញ​នេះ។ ក្នុង​​ឱកាស​កម្មវិធី​​​ស្វែង​រក​ដៃ​គូ​ជីវិត​​នោះ បាន​ទាក់​ទាញ​ឲ្យ​មាន​ការ​ចូល​រួម​ពី​​​មនុស្ស​ជា​ច្រើន​កុះ​ករ ជា​ពិសេស​​នារី​ៗ​​ដែល​មាន​វ័យ​​គ្រប់​ការ​ចាប់​ពី​២០​ឆ្នាំ​ ដល់​៣០​ឆ្នាំ ដោយ​មាន​ការ​អម​ដំណើរ​ពី​ឪពុក​ម្ដាយ​របស់​ពួក​គេ​ផង​ដែរ។
 

អ្នក​នៅ​លីវ​ទាំង​ប្រុស​ស្រី​ នាំ​គ្នា​ចូល​រួម​​កម្មវិធី​ស្វែង​រក​ដៃ​គូ​ជីវិត
 
 

នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ដែរ​ គឺ​អ្នក​ចូល​រួមត្រូវ​​និយាយ​​​ផ្សព្វផ្សាយ​អំពី​ខ្លួន​ឯង ដោយ​រួម​ជា​មួយ​ការ​​បង្ហាញ​​​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដាក់​ក្នុង​វិបសាយ ​ព្រម​ទាំង​ការ​បិទ​ផ្សាយ​លើ​ផ្ទាំង​​ព័ត៌មាន​ផង​ដែរ។ សម្រាប់​​បុរស​ឬ​នារី​ដែល​មាន​ចំណាប់​អារម្មណ៍​ នឹង​បុគ្គល​ណា​ម្នាក់​ក្នុង​កម្មវិធី​នោះ អាច​​ប្រើ​ទូរសព្ទ​ដៃ​ស្កេន​យក​ព័ត៌មាន​ដៃ​គូ ស្វែង​រក ​និង​ពិភាក្សា​ជា​មួយ​គ្នា​តែ​ម្ដង៕
 

អ្នក​នៅ​លីវ​ទាំង​ប្រុស​ស្រី​ នាំ​គ្នា​ចូល​រួម​​កម្មវិធី​ស្វែង​រក​ដៃ​គូ​ជីវិត
 

អ្នក​នៅ​លីវ​ទាំង​ប្រុស​ស្រី​ នាំ​គ្នា​ចូល​រួម​​កម្មវិធី​ស្វែង​រក​ដៃ​គូ​ជីវិត

 
អ្នក​នៅ​លីវ​ទាំង​ប្រុស​ស្រី​ នាំ​គ្នា​ចូល​រួម​​កម្មវិធី​ស្វែង​រក​ដៃ​គូ​ជីវិត

 
អ្នក​នៅ​លីវ​ទាំង​ប្រុស​ស្រី​ នាំ​គ្នា​ចូល​រួម​​កម្មវិធី​ស្វែង​រក​ដៃ​គូ​ជីវិត

 

 
ចុចអាន៖ បុរស​ម្នាក់​លុតជង្គង់​ស្នើ​​សុំ​​មិត្ត​ប្រុស​រៀបការ​លើ​​​រថភ្លើង ​ផ្អើល​អស់​អ្នក​ដំណើរ

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ china cn​​​​​​​​​​​​​​​​