Laser-guided ជា​គ្រាប់​មី​ស៊ី​ល​ពិសេស​ដែល​កំពុង​ត្រៀមខ្លួន​ទៅ​សម្អាត​ពួក ISIS

Sanofi

Laser-guided គឺជា​គ្រាប់​មី​ស៊ី​ល​មួយ​ប្រភេទ​ដែលមាន​លក្ខណៈ​អស្ចារ្យ​ជាង​គ្រាប់​មី​ស៊ី​ល​ផ្សេងៗ​ទៀត​លើ​សកលលោក ហើយ​មី​ស៊ី​ល​ពិសេស​មួយ​នេះដែរ​កំពុងតែ​ឈរ​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទៅ​កម្ទេច​ក្បាលម៉ាស៊ីន​របស់​ក្រុម​ភេរ​វករ ISIS ដែលមាន​ទីតាំង​កណ្តាល​នៅក្នុង​ប្រទេស ស៊ី​រី ។​

Laser-guided បាន​ផលិតឡើង​ពី​ស្ពាន់ធ័រ​ពិសេស​ម្យ៉ាង និង មាន​សម្ថ​ត​ភាព​ស្វែងរក​យ៉ាង​រហ័ស​បំផុត​ចំពោះ​ចំណុច​ដែល​ត្រូវ​វាយប្រហារ និង មិន​ឲ្យ​ខុស​គោលដៅ​ជាដាច់ខាត​ទោះបីជា​ក្នុង​ទីតាំង​តូច​បំផុត​យ៉ាងណាក៏ដោយ ។ បើតាម​ការធ្វើ​តេ​ស្តិ៍​សាកល្បង​ជាមួយនឹង​យន្តហោះ​ចម្បាំង​ធុន RAF នាពេល​កន្លងមក​បាន​ឲ្យ​ដឹងថា Laser-guided ពិតជា​មាន​សម្ថ​ភាព​ខ្ពស់​ដែល​ស័ក្តិសម​បំផុត​ក្នុងការ​ធ្វើឃាត​មេដឹកនាំ ISIS ពី​ម្នាក់​ទៅ​ម្នា​ក់បាន​យ៉ាង​ងាយ ។

ចំពោះ​លក្ខណៈ​ខាងក្រៅ​វិញ Laser-guided មាន​កម្ពស់ ១.៥ ម៉ែត្រ និង មាន​ទំហំ ២៥.៤ សង់ទីម៉ែត្រ ហើយក៏​ជា​ដៃគូ​យ៉ាង​ស័ក្តិសម​ឥតខ្ចោះ​ជាមួយនឹង​យន្តហោះ​ចម្បាំង​ព្យុះកម្បុតត្បូង Tornado GR4 ដែល​អាច​វាយប្រហារ​ពីលើ​ចុះក្រោម​ក្នុង​រយៈកម្ពស់ ៦​គីឡូ​មែ​៉​ត្រ​ពី​ផ្ទៃដី ហើយ​ថែមទាំង​មាន​សម្ថ​ភាព​ភាព​ដេញតាម​វាយប្រហារ​ទៅលើ​គ្រឿងយន្ត​ដែល​កំពុង​បើកបរ​ក្នុង​ល្បឿន​ប្រហែល ១១២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​មិន​ឲ្យ​ខុស​គោលដៅ​ឡើយ ព្រោះ​មី​ស៊ី​ល​ប្រភេទ​នេះ​បាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ​នាំ​ផ្លូវ​ទៅរក​ទីតាំង​ដែល​យើង​បាន​កំណត់ដោយ​ស្វ័យប្រវត្តិ និង មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ។

Laser-guided មី​ស៊ី​ល​ដ៏​អស្ចារ្យ​មួយ​នេះ​ត្រូវបាន​ផលិតឡើង​នៅក្នុង​ឆ្នាំ ១៩៦០ ដោយបាន​សហការ​ណ៍រ​វាង​សហរដ្ឋអាមេរិក និង ចក្រភព​អង់គ្លេស ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ននេះ​មានតែ​ពីរ​ប្រទេស​ទេ​នៅលើ​សកលលោក ដែល​តែងតែ​ប្រើប្រាស់​គ្រាប់​មី​ស៊ី​ល​មួយ​នេះ​នៅក្នុង​វិស័យ​យោធា​ប្រទេស​របស់ខ្លួន គឺ អង់គ្លេស និង អា​រ៉ា​ប៊ី​សា​អូឌីដ ។ កន្លង​គេ​ធ្លាប់ប្រើ​គ្រាប់​មី​ស៊ី​ល Laser-guided នេះ ក្នុងការ​វាយប្រហារ​ជាមួយនឹង​របប​របស់​លោក ហ្គា​ដា​ហ្វី នៅ​ប្រទេស​លី​ប៊ី​ម្តង​ដែរ នៅក្នុង​ឆ្នាំ ២០០១ ហើយ​នៅក្នុង​កំឡុង​ពេលដែល​ពិភពលោក​កំពុងតែ​វឹកវរ​ជាមួយនឹង ISIS នេះ Laser-guided បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការជួយ​បោសសម្អាត​ពួក​ភេរ​វករ​អស់ទាំងនោះ ។

ចំពោះ​តម្លៃ​របស់​វា​វិញ​គឺ​ប្រហែល ១៥០០០០ ដុល្លារ​អាមេរិក​ឯណោះ ក្នុង​មួយ​គ្រាប់ ដែលជា​តម្លៃ​ថ្លៃ​គួរ​សមបើ​ធៀប​ទៅនឹង​គ្រាប់​មី​ស៊ី​ល​ដ៏ទៃទៀត ៕ កុសល​

​ 

 

Related