លោក អេង ឆៃអ៊ាងថា ​កិច្ចប្រជុំសភាថ្ងៃ​នេះប្រៀបដូច​សម្លគ្មានរស់ជាតិ

រាជធានីភ្នំពេញ ៖​ មន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ ​លោក អេង ឆៃអ៊ាង ​បានសរសេរអត្ថន័យ​ខ្លីមួយនៅលើ​បណ្តាញទំនាក់ទំនង​សង្គម(Facebook) ​ផ្លូវការរបស់លោក​បង្ហោះ​នៅព្រឹក​ថ្ងៃទី៣០​ វិច្ឆិកានេះ​មានខ្លឹមសារទំាងស្រុងថា ​"កិច្ចប្រជុំរដ្ឋសភាខ្មែរថ្ងៃនេះ ​ មិនមានវត្តមាន​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ ប្រៀបដូចសម្ល​ដែលមានតែទឹក និង ត្រី​ គ្មានអំបិល ​បន្លែនិងគ្រឿង​ផ្សំដទៃទៀត "។

មកដល់រសៀល​ថ្ងៃទីចន្ទដដែលនេះ​ មិនទាន់មានប្រតិកម្មតប​ភ្លាមៗនៅឡើយទេ​ពីមន្រ្តីជាន់ខ្ពស់គណបក្ស​ប្រជាជនកម្ពុជា ៕