តម្លើង Tweak នេះ​រួច ហើយ​ចាំ​មើល​ថា​តើ​មាន​អី​ប្លែក​នៅ​លើ​ផ្ទាំង Notification របស់​ស្មាតហ្វូនអ្នក

នេះគឺជា Tweak ទើបនឹងចេញ ថ្មីមួយ ដែលប្រើប្រាស់ សម្រាប់ផ្លាស់ប្តូរ Style សារ Notification របស់លោកអ្នក អោយមើលទៅ កាន់តែ ទាក់ទាញ បន្ថែមទៀត ដោយវា នឹងបំលែង icon អោយមើលទៅ ធំជាងមុន ក៏ដូចជាអក្សរ ស្ថិតនៅ ក្នុងប្រអប់ ពណ៌ស ផងដែរ។

តម្លើង Tweak នេះ​រួច ហើយ​ចាំ​មើល​ថា​តើ​មាន​អី​ប្លែក​នៅ​លើ​ផ្ទាំង Notification របស់​ស្មាតហ្វូនអ្នក

Tweak មួយនេះដែរ មានឈ្មោះថា NCCards អាចតម្លើងបាន ចាប់ពី iOS 8 ឡើងទៅ ហើយចំពោះ iPad វិញ ក៏អាចតម្លើង បានផងដែរ។ យ៉ាងណាមិញ ប្រសិនបើអ្នក ទាញយកវា ដោយផ្ទាល់នោះ បានន័យថា ទាញយកវា ដោយមិន បានបន្ថែម Source នោះ គឺនឹង មិនបាន ជោគជ័យឡើយ។ ដូចនេះ ដើម្បីដឹងអោយ កាន់តែច្បាស់ សូមតម្លើងវា ជាមួយនឹង ខេមបូ ទាំងអស់គ្នា!

តម្រូវការ

  • iPhone/iPad ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ឡើងទៅ
  • ត្រូវតែ Jailbreak រួច និងមានតម្លើង Cydia ស្រាប់

វិធីសាស្រ្ត

  • សូមបើកកម្មវីធី Cydia រួចធ្វើការបន្ថែម Source “repo.biteyourapple.net”
  • ក្រោយពីបន្ថែមរួចហើយ នៅក្នុង Cydia ដដែល សូមចូល ទៅកាន់ កន្លែង Search រួចវាយពាក្យ NCCards (យកមួយ ណាដែល Free) ហើយតម្លើង ជាការស្រេច។

សម្រាប់របៀបប្រើប្រាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

បញ្ជាក់ថា៖ ត្រូវតែអាន អោយយល់សិន សឹមចាប់ផ្តើម បើមិន ដូច្នោះទេ អ្នកអាចនឹង ភ្លាំងភ្លាត់ ត្រង់ចំណុច ណាមួយ នឹងធ្វើអោយ ស្មាតហ្វូនរបស់ លោកអ្នក មានបញ្ហាបាន។ មួយវិញទៀត ទាក់ទងនឹង ការ តម្លើង Tweak នេះដែរ សូមទទួល ខុសត្រូវ ដោយខ្លួនឯង។

តម្លើង Tweak នេះ​រួច ហើយ​ចាំ​មើល​ថា​តើ​មាន​អី​ប្លែក​នៅ​លើ​ផ្ទាំង Notification របស់​ស្មាតហ្វូនអ្នក តម្លើង Tweak នេះ​រួច ហើយ​ចាំ​មើល​ថា​តើ​មាន​អី​ប្លែក​នៅ​លើ​ផ្ទាំង Notification របស់​ស្មាតហ្វូនអ្នក

សរុបមកវិញ បន្ទាប់ពី លោកអ្នក បានតម្លើង Tweak NCCards នេះរួចហើយ គ្រាន់តែអូស Status Bar ចុះក្រោម ហើយចុចពាក្យ Notification នោះ លោកអ្នក នឹងឃើញវា មានសភាពប្លែក ជាងមុន ជាក់ជាមិនខាន។

  • ដោយ: Mai
  • 4:36 PM, 30 November
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ