មីយ៉ាន់ម៉ា ដោះលែង ទាហានកុមារ ៥៣នាក់ បន្ថែមទៀត

ប្រែសម្រួល៖ ឥន្ទ វុត្ថា

រ៉ង់ហ្គូន ៖ ប្រទេសមីយ៉ាន់ម៉ា បានសម្រេចដោះលែងទាហាន កុមារចំនួន ៥៣ បន្ថែមទៀត ដែលពួកគេធ្លាប់ ត្រូវ បានជ្រើសរើស ឲ្យទៅបម្រើក្នុងវិស័យយោធា។ រហូតមកដល់ពេលនេះ ទាហានក្មេងៗសរុប ១៤៦នាក់ហើយ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅក្នុង ឆ្នាំ ២០១៥។ នេះបើតាមការផ្សាយព័ត៌មានរបស់អង្គការ យូនីសេហ្វ នៅថ្ងៃទី៣០ ខែវិច្ឆិកា។

គួរបញ្ជាក់ថា របបយោធា បានចាប់ផ្តើមជ្រើសរើសកុមារទាំងបង្ខំ ឲ្យចូលបម្រើវិស័យយោធា អស់ជាច្រើនទសវត្សរ៍ ប៉ុន្តែកាលពីឆ្នាំ ២០១២ កន្លងទៅនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានសន្យា ជាមួយ អន្តរជាតិថា នឹងព្យាយាមលុប បំបាត់ទម្លាប់នេះ ឲ្យបាន។ គិតចាប់តាំងពីឆ្នាំ ២០១២ មក កុមារបម្រើក្នុងវិស័យយោធា ៦៩៩នាក់ហើយ ត្រូវបាន គេដោះលែង ៕

មីយ៉ាន់ម៉ា ដោះលែង ទាហានកុមារ ៥៣នាក់ បន្ថែមទៀត