ប្រជាពលរដ្ឋ​នៅ​ភូមិ​ចុង​កោះ លើកគ្នា​មកកាន់​សាលាខេត្ត​កំពង់ឆ្នាំង បន្ទាប់ពី​មាន​គេ​លួច​ធ្វើ​ប្លង់ដី រំលោភ​យក​ដី​របស់​ពួកគាត់​

​កំពង់ឆ្នាំង: ប្រជាពលរដ្ឋ​ជាង ១០​នាក់ តំណាងអោយ​ប្រជាពលរដ្ឋ​ចំនួន ២៦​គ្រួសារ មកពី​ភូមិ​ចុង​កោះ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​លើកគ្នា​មកកាន់​សាលាខេត្ត​កំពង់ឆ្នាំង ដើម្បី​ដាក់​បណ្តឹងសុំ​អន្តរ​គម​ន៍​ពី​លោក​អភិបាលខេត្ត បន្ទាប់ពី​មាន​បុគ្គល​ម្នាក់ បាន​លួច​ធ្វើ​ប្លង់ដី​រំលោភ​យក​ដី​របស់​ពួកគាត់​។​
​    ​
​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ បានអោយដឹងថា កន្លងទៅនេះ មាន​បុគ្គល ប្តី​ឈ្មោះ លី សាន់ និង​ប្រពន្ធ​ឈ្មោះ សេន រ៉ា​សុភ​ស្ភ មាន​ទីលំនៅ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង បាន​លួច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​រំលោភ​យក​ដី​របស់​ពួកគាត់​ទាំង ២៦ គ្រួសារ ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល តាំងពី​ឆ្នាំ​១៩៧៩ រហូត​មកដល់នឹង​បច្ចុប្បន្ននេះ​។​
​    ​
​ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ពួកគាត់​ដឹង​រឿងនេះ បន្ទាប់ពី​ឈ្មោះ លី សាន់ និង ប្រពន្ធ បាន​យក​ប័ណ្ណកម្មសិទ្ធិ​លើដី​នេះ ទៅ​បង្ហាញ និង​ទុក​នៅផ្ទះ​លោក​មេភូមិ​ចុង​កោះ​។ ប្រជាពលរដ្ឋ បានស្នើ​សុំអោយ​លោក​អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ មេត្តា​ផ្តល់​យុត្តិធម៌ និង ជួយ​អន្តរាគមន៍​ប្រគល់​ដី​នេះ​មក អោយ​ពួកគាត់​ទាំង ២៦ គ្រួសារ​វិញ​ផង​។​
​    ​
​លោក ស៊ិន សូត្រ ប្រធានការិយាល័យ​ភូមិបាល ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់ថា លោក​មិន​បានដឹង​ពី​ចំណុច​ទីតាំង​ដី ដែល​ប្រជាពលរដ្ឋ​បាន​ប្តឹង​នេះ​ទេ ប៉ុន្តែ​ក្នុង​ឯកសារ ដែលមាន​តម្កល់ទុក​ការិយាល័យ​ភូមិបាល​ក្រុង​ដី​របស់​ឈ្មោះ លី សាន់ ដែលមាន​ប័ណ្ណ មាន​ចំនួន ៣​ប្លង់ ដែល​ប្លង់​ទី​១ គាត់​ទិញ​ពី​ឈ្មោះ ដោក ឌឹ​ម ទំហំ ៤៦០៧ ម៉ែត្រការ៉េ ប្លង់​ទី​២ គាត់​ទិញ​ពី​ឈ្មោះ តឹក រស់ មាន​ទំហំ ៩៧៦៦ ម៉ែត្រការ៉េ និង​ប្លង់​ទី​៣ គាត់​ទិញ​ពី​ឈ្មោះ ធន់ វណ្ណ​ស្រ៊ី មាន​ទំហំ ៣៦៥០ ម៉ែត្រការ៉េ ហើយ​ដី​នេះ ជា​ប្រភេទ​ដីចំការ​៕ .