ក្រុមហ៊ុន​សាម​សុង​សម្ពោធ​គេហទំព័រ​ព័ត៌មាន ដែល​ផ្តល់ជូន​នូវ​ព័ត៌មាន និង​ឯកសារ​ជាច្រើន​

ភ្នំពេញ​: គេហទំព័រ​ថ្មី​នេះ​នឹង​ត្រូវដាក់​ឲ្យ​ប្រើ​ជំនួស​ប្លុក ដោយមាន​ព័ត៌មាន​សម្បូរបែប​និង ងាយស្រួល​ក្នុងការ​ស្រាវជ្រាវ​។​

ក្រុមហ៊ុន​សាម​សុង អេ​ឡិច​ត្រូ​និ​ច បាន​សម្ពោធ​ជា​នូវ គេហទំព័រ​ព័ត៌មាន​ដែលមាន​ឈ្មេ​ាះ​ថា «Samsung Newsroom »​ដើម្បី​ផ្តល់ជូន​នូវ​ព័ត៌មាន​អំពី​សាម​សុង និង ឯកសារ​ជាច្រើន​។ គេហទំព័រ​ថ្មី​មាន​អាសយដ្ឋាន​៖ news.samsung.com ។ វា​ជា ប្រភព​ទិន្ន័យ​ផ្លូវការ​របស់​សាម​សុង ដែល​ផ្តោត​សំខាន់​ទៅលើ​ផលិតផល​ថ្មីៗ​សេវាកម្ម​និង​យុទ្ធសាស្ត្រ របស់​ក្រុមហ៊ុន​ទាក់ទង​នឹង​កិច្ចការ​សង្គម ព័​ត៌​៌​មាន​អំពី​ពាណិជ្ជកម្ម​ព្រមទាំង​បុគ្គល​សំខាន់ៗ​នៅ​ជុំវិញ​ពិភពលោក​។  

​លោក អុ​ី​ង យ៉ុង រី ដែលជា​ប្រធាន​ទំនាក់​ទំ​នង់​របស់​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖ «​ខណៈពេលដែល​ក្រុមហ៊ុន​សាម​សុង​កំពុងតែ​ទទួល​ការពេញនិយម​នៅ​ជុំវិញ​ពិភពលោក​ព្រមទាំង​ធ្វើការ​កំណត់​អនាគត​តាមរយៈ​គំនិត​ច្នៃប្រឌិត​ក៏ដូចជា​បច្ចេកវិទ្យា​ទំនើប​យើង​ក៏បាន​ធ្វើការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នូវ​មធ្យោបាយ​ទំនាក់ទំនង​ផ្សេងៗ​។ គេហទំព័រ​ថ្មី​របស់​សាម​សុង​«Samsung Newsroom »​យើង​ផ្តល់​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​នូវ​ព័ត៌មាន​កាន់តែ​លម្អិត​ជាង​មុន​អំពី​ក្រុមហ៊ុន​សាម​សុង ព្រមទាំង​វិធី​ដែល​យើង​កំពុង​កំណត់​អនាគត ។​»
 
​គេហទំព័រ​ថ្មី​នេះ​ត្រូវបាន​រៀបរៀង​ឡើងជា​ពីរ​ភាសា​គឺ​អង់គ្លេស និង​កូរ៉េ ព្រមទាំង​ត្រូវបាន​ដាក់​ឲ្យ​ដំណើរ​ការជំនួស Samsung Tomorrow​ដែលជា​ប្លុក​ផ្លូវការ​របស់​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​។

​ផ្តល់​ឲ្យ​លោកអ្នក​នូវ​ព័ត៌មាន​អំពី​សាម​សុង​និង​នៅ​ជុំវិញ​ពិភពលោក​

​គោលបំណង់​សំខាន់​របស់​គេហទំព័​នេះ​គឺ​មិន​ត្រឹមតែ​ដើម្បី​ផ្តល់ព័ត៌មាន​ដល់​អតិថិជន​និង អ្នកព័ត៌មាន​នូវ ព័ត៌មាន​ឲ្យ​សមរម្យ​ប៉ុ​ណ្ណេ​ាះ​ទេ ថែមទាំង​ផ្តល់​ការយល់ដឹង​កាន់តែច្បាស់​អំពី​ក្រុមហ៊ុន​សាម​សុង​។ គេហទំព័រ​មួយ​នេះ​នឹង​ផ្តល់ព័ត៌មាន​គួរ​ឲ្យ​ចាប់អារម្មណ៍​និង រឿងរ៉ាវ​ល្អៗ​ជាច្រើន​អំពី​សាម​សុង​ដូចជា​កិច្ចការ​ច្នៃប្រឌិត និង​សហគមន៍​នៅ​ជុំវិញ​ពិភពលោក​។

​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​យើង គេហទំព័រ​នេះ​នឹង​ផ្តោត​សំខាន់​លើ​ប្រធានបទ​ចំនួន​ពីរ​ជាប្រចាំ​គឺ ទស្សនៈ​វិ​ស្ស័​យ និង ជិវិត​នៅ​សាម​សុង​។
 
​ទស្សនៈវិស័យ​៖ ចំណេះដឹង​ពី​បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​
 
​នៅក្នុង​ផ្នែក​ទស្សនៈវិស័យ លោក​អ្នកនឹង​ទទួលបាន​នូវ​ព័ត៌មាន​ដោយផ្ទាល់​ពី​អ្នកដឹកនាំ​របស់​ក្រុមហ៊ុន សាម​សុង ព្រមទាំង​ការវិភាគ​និង មតិ​យោ​ប​របស់​អ្នកជំនាញ​ក៏ដូចជា​បុគ្គលិក​ដែលមាន​បទពិសោធន៍​ជា ច្រើន​នាក់​។ ជាមួយនឹង​ការបង្ហាញ​អំពី​ចក្ខុវិស័យ យុទ្ធសាស្ត្រ ការ​រចនា និង​ទស្សនៈវិស័យ​របស់​ក្រុមហ៊ុន​សាម​សុង វា​នឹង​ជួយ​ឲ្យ​លោកអ្នក​យល់​កាន់តែច្បាស់​ពី​ពិភពលោក​តាមរយៈ​ការពិនិត្យ​មើល​នូវ​និន្នាការ​ថ្មីៗ និង​ការអភិវឌ្ឍ​ផ្នែក​បច្ចេកទេស ពាណិជ្ជកម្ម និង​សង្គម​ជាដើម​។

​ជីវិត​នៅ​សាម​សុង​៖ ការចែករំលែក​និង ការចូលរួមចំណែក​ស​ហគ​មន៍​

​ក្នុង​ផ្នែក​ជិវិត​នៅ​សាម​សុង​នឹង​និយាយ​អំពី​ធនធាន​មួយ​ដ៏​សំខាន់​របស់​សាម​សុង នេ​ាះ​គឺ​បុគ្គលិក​ទាំង 319.000​នាក់​នៅ​ជុំវិញ​ពិភពលោក​។ វា​មិន​ត្រឹមតែ​ផ្តល់នូវ​ព័ត៌មាន​សំខាន់​អំពី​វប្បធម៌​និង​កិច្ចការ​របស់​ក្រុមហ៊ុន​នៅ​ជុំវិញ​ពិភពលោក​នេ​ាះ​ទេ វា​ថែមទាំង​ជាទី​កន្លែង​មួយ​ដែល​លោកអ្នក​អាច​ស្វែង រករឿង​រ៉ាវ​ជាទី​ចាប់អារម្មណ៍​ជាច្រើន​ដែល​និយាយ​អំពី​ការ​ជម្នះ​ឧបសគ្គ ក្តីសង្ឃឹម និង​សុ​បិ​ន្ត​របស់​បុគ្គល​មួយចំនួន​ដែល​រួមចំនែក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សាម​សុង​រីកចំរើន​រហូតដល់​ស​ព្វ​ថ្ងៃ​។

​ប្រភព​ឯកសារ​សំខាន់ៗ​សម្រាប់​អតិថិជន អ្នកសារព័ត៌មាន និង​ពាណិជ្ជករ​

​គេហទំព័រ​នេះ​នៅតែ​ផ្តល់នូវ​ព័ត៌មាន​ចាំបាច់​មួយចំនួន​អំពី​ក្រុមហ៊ុន​ដូចជា​៖ ព័ត៌មាន​ពាណិជ្ជកម្ម ព័ត៌មាន​អំពី​ជីវប្រវត្តិ និង​ទិន្ន័យ​ទូទៅ​និយាយ​ពី​ស្ថានភាព​ពាណិជ្ជកម្ម​និង​និរន្តរភាព​។
 
​បន្ថែម​ពីនេះ​ទៀត ផ្នែក​នេះ​ក៏​រួមបញ្ចូល​នូវ​បញ្ហា​និង​ការពិត​ព្រមទាំង​សំ​នូរ​ចម្លើយ​ជាច្រើន​ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​ទទួលបាន​នូវ​ព័ត៌មាន​ដ៏​ត្រឹមត្រូវ​មួយ​អំពី​ប្រធានបទ​សំខាន់ៗ និង រឿងរ៉ាវ​ជំនួញ​នានា​។

​បន្ថែម​ពីនេះ​ទៀត យើង​ក៏បាន​បន្ថែម​នូវ​ផ្នែក​មួយ​សំរាប់​អ្នកសារព័ត៌មាន ដែល​អាច​ឲ្យ​មាន​ភាព​ងាយ ស្រួល​ក្នុងការ​ស្រាវជ្រាវ​និង​ស្វែងរក​ព័ត៌មាន​ផ្សេងៗ​។ ផ្នែក​នេះ​មាន​ផ្ទុក​ឯកសារ​ជាច្រើន​សម្រាប់ អ្នកសារព័ត៌មាន ក៏ដូចជា​រូបថត និង​វីដេអូ​ដែលមាន​គុណភាព​ខ្ពស់​ក៏ដូចជា​សេចក្តីថ្លែងការណ៍​ចាស់ៗ​ជា ច្រើន​។
 
​លោក​អ្នកនឹង​ទទួលបាន​ព័ត៌មាន​ដ៏​សម្បូរបែប​

​គេហទំព័រ​នេះ​ក៏មាន​ផ្ទុក​នូវ​ព័ត៌មាន​ជាច្រើន​ដូចជា រូបភាព​ព័ត៌មាន អត្ថបទ​រឿង ឈ្មេ​ាះ​អ្នកសរសេរ អត្ថបទ​ពី​ផលិតផល និង​វីដេអូ​ផងដែរ​។ ព្រឹត្តិការណ៍​ធំៗ និង​ពិធី​សម្ពោធ​ផលិតផល​ផ្សេងៗ​របស់ សាម​សុង​នឹង​ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​នៅក្នុង​គេហទំព័រ​នេះ​ផងដែរ​។

​ដើម្បី​ជម្រុញ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន  យើង​បាន​បង្កើត​ឲ្យ​មាន មុខងារ​ចែក​រំ​ែ​លក និង​បញ្ចេញមតិ​តាមរយៈ​បណ្តាញ​សង្គម​ដែលមាន​ភ្ជាប់​ជាមួយ​គេហទំព័រ​នេះ​។ មាន​មុខងារ​ជាច្រើន​ទៀត​ត្រូវបាន​កែលម្អ​ដូចជា​ការស្រាវជ្រាវ និង​ឯកសារ​វីដេអូ ដូច្នេះ​មិន​ថា​លោកអ្នក​ចង់រក​ព័ត​មាន​អ្វី​នេ​ាះ​ឡើយ លោកអ្នក​អាច​ស្វែង​រកបាន​ដោយ​ងាយ​នៅលើ​គេហទំព័រ​របស់​សាម​សុង​។

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet of Things) ដែលមាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន​និង​មានការ​សហការ​យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។   យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។
​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com​។​

ក្រុមហ៊ុន​សាម​សុង​សម្ពោធ​គេហទំព័រ​ព័ត៌មាន ដែល​ផ្តល់ជូន​នូវ​ព័ត៌មាន និង​ឯកសារ​ជាច្រើន​