​អាល្លឺម៉ង់ ​គ្រោង​​​បញ្ជូនទ័ព​​ទ្រង់ទ្រាយ​ធំ​​​​​ទៅ​​ចូល​រួម​វាយ ISIS នៅ​ស៊ីរី

​អាល្លឺម៉ង់ ​គ្រោង​​​បញ្ជូនទ័ព​​ទ្រង់ទ្រាយ​ធំ​​​​​ទៅ​​ចូល​រួម​វាយ ISIS នៅ​ស៊ីរី

​ប្រទេស​អាល្លឺម៉ង់​ ​កំពុង​ត្រៀម​បញ្ជូន​​ទ័ព​​ ១២០០​នាក់​ទៅកាន់​ប្រទេស​ស៊ីរី ​ដើម្បី​​ចូល​រួម​​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​ប្រឆាំង​នឹង​​ក្រុម ISIS ដែលវា​ជា​ការ​បញ្ជូន​ទ័ព​​ទ្រង់​ទ្រាយ​ធំ​បំផុត​របស់​ខ្លួន​ទៅកាន់​បរទេស​នា​ពេល​បច្ចុប្បន្ន។

 

ការ​បញ្ជូន​​នេះ ​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​​​ប្រទេស​បារាំង ​ដែល​​សុំ​ឲ្យ​ប្រទេស​​លើ​លោក​​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ក្រុម​​ភេរវករ ​ក្រោយ​កើត​មាន​ការ​វាយ​ប្រហារ​​នៅ​ក្រុង​ប៉ារីស​ តាម​រយៈ​ការ​​​ផ្ដល់​ទ័ព ​នាវា​ចម្បាំង យន្តហោះ​ឈ្លប​ការណ៍ ប៉ុន្តែ​មិន​មែន​​ទៅ​វាយ​ផ្ទាល់​នោះ​ទេ។

 

​អាល្លឺម៉ង់ ​គ្រោង​​​បញ្ជូនទ័ព​​ទ្រង់ទ្រាយ​ធំ​​​​​ទៅ​​ចូល​រួម​វាយ ISIS នៅ​ស៊ីរី

 

​គម្រោង​នេះ​​ត្រូវ​​​ការ​យល់​ព្រម​ពី​សភា​ជាតិ​ជាមុន​សិន ដោយ​រដ្ឋាភិបាល​​​ត្រូវ​ការ​​​​​ការ​សម្រេច​ឲ្យ​បាន​មុន​ចុង​ឆ្នាំ​នេះ។ នេះ​បើ​តាមមេបញ្ជាការ​​កងទ័ព​អាល្លឺម៉ង់ លោក Volker Wieker។ លោក​បន្ត​ថា កងទ័ព​នឹង​ត្រូវ​បញ្ជូន​​​ទៅ​ស៊ីរី​យ៉ាង​លឿន​​ ​ពេល​ដែល​សភា​ជាតិ​បាន​យល់​ព្រម​ហើយ​នោះ ប៉ុន្តែ​គេ​មិន​​ទាន់​សម្រេច​ថា​តើទ័ព​នឹង​ឈរ​ជើង​​រយៈពេល​យូរ​ប៉ុណ្ណា​ទេ។ លោក​ប្រាប់​ថា​ ទ័ព​​​មួយ​ចំនួន​គេ​​​ត្រូវ​​​​ការ​សម្រាប់​​បើក​ប្រតិបត្តិការ​យន្តហោះ និង​បើក​នាវា​។

 

បន្ថែម​លើស​នេះ​ទៀត ​កងកម្លាំង​អាកាស​អាល្លឺម៉ង់ ​នឹង​ផ្ដល់​​យន្តហោះ​ចម្បាំង Tornado ចំនួន ៦គ្រឿង​សម្រាប់​ឈ្លប​យកការណ៍ ដោយ​ឈរ​ជើង​នៅ​​ពីរ​ទីតាំង​ផ្សេង​គ្នា​​ដោយ​កំពុង​ចរចា​ជាមួយ​ប្រទេស​ហ្សកដានី និង​ទួរគី ក្នុង​មូលដ្ឋាន​អាកាស​ Incirlik និង Amman​ ផងដែរ៕

 

 ​អាល្លឺម៉ង់ ​គ្រោង​​​បញ្ជូនទ័ព​​ទ្រង់ទ្រាយ​ធំ​​​​​ទៅ​​ចូល​រួម​វាយ ISIS នៅ​ស៊ីរី

យន្តហោះ​ចម្បាំង Tornado របស់​អាល្លឺម៉ង់

 

ចុចអាន៖ រុស្សី​កំពុង​​តេស្ត​​អាវុធ​​​​កាំ​រស្មី​ដែល​អាច​ធ្វើ​ឲ្យ​សត្រូវ​ងងឹត​ភ្នែក​ ស្រប​ពេល​​កំពុង​​មាន​សង្គ្រាម​ជា​មួយ​ ISIS

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ telegraph